Sponsor

យើងតាមវីដេអូពី ឯកឧត្តម ព្រំ សាន្ត ទីប្រឹក្សាក្រសួងព័ត៌មានបានបង្ហោះកាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ បង្ហាញពីសកម្មភាពហិង្សាមួយដែលបង្កឡើងដោយ មេកងការពារព្រំដែនលេខ 504 កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ខឹងរឿងផ្ដាច់ភ្លើងដោយសារមិនបង់លុយច្រើនខែ ក៏ដឹកនាំកម្លាំងទៅវាយបុគ្គលិកអគ្គិសនីដែលជាជនពិការ ដល់កន្លែងធ្វើការ។

ក្នុងវីដេអូក៏មានបង្ហាញពីសកម្មភាពបង់លុយផងដែរ។

បើតាមឯកឧត្តម ព្រំ សាន្ត ថា តាមការឲ្យដឹងខ្លះៗរបស់អ្នកផ្តល់ព័ត៌មាន ហេតុផលដែលមេកង504 យឺតពេលបង់លុយ ទៅខាងភ្លើងដូចនេះ ក៏ព្រោះលង់ខ្លូនចាញ់ល្បែងកាសុីណូយ៉ាងធ្ងន់ក ។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាត្រូវចាត់ការជាបន្ទាន់ចំពោះករណីនេះ។

ហើយថាជននេះគ្មានសីលធម៌ ចរិតយ៉ង់ឃ្នង មិនសមគ្រងឯកសណ្ឋានអ្នកបម្រេីរាស្ត្រនោះទេ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor