header ads

Sponsor

យោងតាមរបាយការណ៍របស់លោក ប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងថាបុរសជនជាតិខ្មែរដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុននៅតែវិជ្ជមានដដែល ហើយក៏បានដាក់គាត់ឱ្យនៅបន្ទប់ដោយឡែកនៅមន្ទីរពេទ្យខេត្តនៅឡើយ ប៉ុន្តែគាត់នៅមានសុខភាពជាធម្មតាពុំមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ហើយមន្ត្រីជំនាញនៅតែបន្តតតាមដាន និងព្យាបាល។
សូមបងប្អូនកុំមានការភាន់ច្រលំទៅតាមការផ្សព្វផ្សាយរបស់សាធារណជនមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ក្នុងករណីនេះ។
សូមបងប្អូនចូលរួម និងទប់ស្កាត់រាល់ព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬប្រឌិតព័ត៌មានដែលធ្វើឱ្យសាធារណជនមានការយល់ច្រលំ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post