យោងតាម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៉ី (AFC) ការប្រកួត FIFA World Cup Qatar 2022 - Preliminary Competitions ដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន រវាងក្រុមជម្រេីសជាតិកម្ពុជាជាមួយក្រុមជម្រេីសជាតិបារ៉ែន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងនៅរាជធានីភ្នំពេញ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអុីរ៉ង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលេីកការប្រកួត ដោយសារមូលហេតុមានក្តីបារម្មណ៍ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហេីមថ្មី Covid-19 ។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងជូនដំណឹងពេលក្រោយនូវកាលបរិច្ឆេទថ្មីនៃការប្រកួត។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងជូនដំណឹងពេលក្រោយនូវកាលបរិច្ឆេទថ្មីនៃការប្រកួត។