header ads

Sponsor

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៩ មីនានេះ អ្នកជំងឺCOVID-19 ចំនួន៨នាក់ទៀត បានជាសះស្បើយ ដែលកើនឡើង២១នាក់ហើយ។ ដោយឡែកអ្នកជំងឺCOVID-19 ត្រូវបានរកឃើញមានតែ១នាក់ប៉ុណ្ណោះ នៅថ្ងៃនេះ ។ ដូច្នេះអ្នកផ្ទុកCOVID-19 សរុបកើនឡើង១០៣នាក់។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

អ្នកជាសះស្បើយ៨នាក់នេះ គឺមាន៥នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងនោះមានបុរសជនជាតិអង់គ្លេសវ័យ៧៣ឆ្នាំ និងស្ត្រីអង់គ្លេសវ័យ៦៩ឆ្នាំ , បុរសជនជាតិបារាំងវ័យ៦៩ឆ្នាំ , បុរសជនជាតិខ្មែរវ័យ២៧ឆ្នាំ និងវ័យ៦៣ឆ្នាំ ។ ចំណែក៣នាក់ទៀត គឺបុរសជនជាតិខ្មែរវ័យ៣០ឆ្នាំនៅខេត្តបាត់ដំបង និងបុរសវ័យ៣៦ឆ្នាំនៅខេត្តកំពង់ឆ្នាំង និងបុរសវ័យ៣៩ឆ្នាំ (អ្នកមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី) នោះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញ ក្រោយធ្វើតេស្តសុខភាពចំនួន២ដង បញ្ជាក់ថា ពួកគេបានជាសះស្បើយពីជំងឺ។

ដោយឡែកករណីCOVID-19 ថ្មី១នាក់ទៀតនោះ គឺជាស្ត្រី មានវ័យ៣៦ឆ្នាំ ដែលបម្រើការការងារនៅស្ដាធីវី (Star TV) រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងសុខាភិបាល។

ពេលនេះ កម្ពុជា មានអ្នកជំងឺCOVID-19 ចំនួន១០៣នាក់ ដោយក្នុងនោះជាសះស្បើយ២១នាក់។ អ្នកជាសះស្បើយទាំង២១នាក់នេះ មានជនជាតិខ្មែរ១៦នាក់ ជនជាតិអង់គ្លេស៣នាក់(ស្ត្រី២នាក់) បារាំង១នាក់ និងចិន១នាក់៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post