ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជឿជាក់ថា មន្រ្តីជំនាញកម្ពុជា នឹងអាចព្យាបាលបុរសជនជាតិខ្មែរ ដែលមានផ្ទុកវីរុសCOVID-19 ជាសះស្បើយ។
ថ្លែងក្នុងសន្និសីទកាសែត ស្តីពីវីរុសCOVID-19 នាយប់ថ្ងៃទី៧ មីនានេះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា មូលហេតុក្រសួងមានជំនឿចិត្តលើការព្យាបាលលើបុរសជនជាតិខ្មែរនេះ ដោយសារតែកម្ពុជា មានពិសោធន៍លើការព្យាបាលជនជាតិចិនវ័យ៣០ឆ្នាំម្នាក់ បានជាសះស្បើយ កាលពីខែកុម្ភៈកន្លងមក។
តាមរយៈបទពិសោធន៍នេះទើបលោក ម៉ម ប៊ុនហេង កាន់តែជឿជាក់ថា បុរសជនជាតិខ្មែរ ដែលមានវ័យ៣៨ឆ្នាំនេះ ដែលក្មេងជាងបុរសជនជាតិចិននេះ នឹងអាចព្យាបាលសះស្បើយ។ វីរុសកូរ៉ូណាប្រភេទថ្មី ដែលកើតមាននៅកម្ពុជានេះ គឺជាករណីទីពីរហើយ។
បុរសជនជាតិខ្មែរនេះ គឺស្ថិតក្នុងចំណោមមនុស្សចំនួន៤នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលត្រូវបានគេរកឃើញឆ្លងវីរុសCovid-19 បន្ទាប់ពីធ្វើដំណើរដល់ប្រទេសជប៉ុន ចាកចេញពីខេត្តសៀមរាបតាមជើងហោះហើរកាលពីថ្ងៃទី៣មីនា។ ចំណែកមនុស្ស៣នាក់ទៀត កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ខណៈមនុស្ស៤០នាក់ ដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុននោះ កំពុងស្ថិតនៅក្រោមការតាមដានសុខភាព។ ក្រសួងសុខាភិបាលកំពុងតាមស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយបុរសជនជាតិខ្មែរនេះ ដើម្បីយកមកឱ្យនៅដាច់ដោយឡែក ក្នុងការពារកុំឱ្យចម្លងទៅកាន់ពលរដ្ឋផ្សេងទៀត។

ផ្ដល់សិទ្ធិដោយ khmernas