header ads

Sponsor

ពេលនេះកម្ពុជាមានករណីឆ្លង វីរុស covid19 ទៅកាន់ជនជាតិខ្មែរយេីងម្នាក់ហេីយនៅឯខេត្តសៀមរាប ដោយករណីនេះ អះអាងពីក្រសួងសុខាភិបាលតែម្ដង បានន័យថារដ្ឋាភិបាលពុំមានលាក់លៀមនោះឡេីយជុំវិញបញ្ហានេះ។

ដោយឡែកឯកឧត្តម វិល្លាម នៅតែបន្តអំពាវនាវ ដល់ជនរួមជាតិ សូមមេត្តារក្សាភាពស្ងប់ស្ងៀម និងសុំថែរក្សាសុខភាព ធ្វេីគ្រប់ការណែនាំរបស់ក្រសួងសុខាភិបាល និងកុំភ្លេចលាងដៃនឹងសាប៊ូជានិច្ច ។

ជាមួយគ្នានេះ ឯកឧត្តមសូមអំពាវនាវដល់បណ្ដាពាណិជ្ជករទុច្ចរិត ឱកាសនិយមមួយក្ដាប់តូច សូមមេត្តាកុំតម្លេីងថ្លៃគ្រឿងឧបភោគបរិភោគ និងបំផុសបំផុលដោយត្រង់ ឬប្រយោលដេីម្បីឲ្យពលរដ្ឋភ័យខ្លាច ទៅទិញចំណីអាហារយកមកទុក ដែលផ្ដល់ផលប្រយោជន៍នៃការឡេីងថ្លៃរបស់ខ្លួន ។

សូមបណ្ដាឱសថការី ពាណិជ្ជករ អ្នកលក់ម៉ាស់ និងអាល់កុលលាងដៃទាំងឡាយ មេត្តាកុំតម្លេីងថ្លៃហួសហេតុ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តន៍វិធានការលេីជនទាំងនេះឲ្យបានម៉ឺងម៉ាត់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post