header ads

Sponsor

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅ សណ្ឋាគារសុខាភ្នំពេញនៅថ្ងៃទី៤នេះថា ការងារអាទិភាពបំផុតរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។

សម្ដេចបន្តថា ដោយសារបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងកម្រិតទី១នៃការប្រឈមទៅនឹងវីរុស Covid-19 នៅឡើយ ដូច្នោះ គឺរដ្ឋាភិបាលផ្ដោតតែទៅលើការអប់រំពលរដ្ឋឱ្យចេះធ្វើអនាម័យការពារខ្លួន និងកុំឱ្យមានការភ័យខ្លាច និងរើសអើង។

ប៉ុន្តែសម្ដេចថា ប្រសិនបើកម្ពុជាឈានដល់លទ្ធភាពទី២ ដែលពលរដ្ឋកម្ពុជាចាប់ផ្ដើមឆ្លង Covid-19 នៅក្នុងតំបន់ណាមួយ នោះរដ្ឋាភិបាលនឹងអាចមានបិទចរាចរណ៍ក្នុងតំបន់ ដូចជា ឈប់ឱ្យមានការប្រមូលផ្ដុំតាមវត្តអារាម ឬបិទសាលារៀនជាដើម៕ ផ្ដល់សិទ្ធិដោយ ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post