header ads

Sponsor

ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខលំដាប់ពិភពលោក OPPO បានប្រកាសថាខ្លួននឹងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារសកល បច្ចេកវិទ្យា 3G និង 4G ដល់ ទីផ្សារឧបករណ៍ឆ្លាតវៃ​ IoT និង រថយន្ត តាមរយៈ វេទិកាផ្តល់សិទ្ធិប៉ាតង់ Avanci កាលពីថ្ងៃទី ០2 មីនា 2020 នៅទីក្រុងសិនជិនប្រទេសចិន។

លោក Adler Feng នាយកជាន់ខ្ពស់នៃកម្មសិទ្ធិបញ្ញារបស់ OPPO បានមានប្រសាសន៍ថា “ OPPO តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មឱ្យមានភាពល្អប្រសើរ។ យើងមានឆន្ទៈ ផ្តល់អាជ្ញាប័ណ្ណប៉ាតង់សំខាន់ៗរបស់ OPPO ដល់ឧស្សាហកម្ម ដោយផ្អែកលើ ភាពសមហេតុផល យុត្តិធម៌ និងគ្មានការរើសអើង (FRAND)។ យើងមានសេចក្តីរីករាយក្នុងការផ្តល់នូវអាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារនៃការទំនាក់ទំនង បច្ចេកវិទ្យា3G និង 4G ដល់សហគ្រិនផលិតឧបករណ៍ឆ្លាតវៃ​ IoT និង រថយន្ត តាមរយៈក្រុមហ៊ុន Avanci។​

លោក Kasim Alfalahi ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Avanci បានមានប្រសាសន៍ថា“ យើងពិតជារីករាយនិង សូមស្វាគមន៍វត្តមាន ក្រុមហ៊ុនឧស្សាហកម្មស្មាតហ្វូនឈានមុខ OPPO ក្នុងវេទិកា Avanci ។ ក្រុមហ៊ុន Avanci ជួយក្រុមហ៊ុននានាដូចជា ក្រុមហ៊ុនOPPO ជាដើម ឲ្យទទួលបានផលចំណេញសមរម្យលើការវិនិយោគនិងអភិវឌ្ឍន៍តាមរយៈការរកទីផ្សារប្រកបដោយប្រសិទ្ធភាព សមភាពនៃផលប្រយោជន៍របស់ម្ចាស់កម្មសិទ្ធិនិងអាជ្ញាប័ណ្ណដែលមាននៅជុំវិញពិភពលោក និងបន្តជម្រុញការច្នៃប្រឌិតថ្មី” ។

Avanci គឺជាវេទិកាផ្តល់សិទ្ធិប៉ាតង់មួយដែលជាដំណោះស្រាយមួយសម្រាប់អ្នកលក់ឧបករណ៍ឆ្លាតវៃ IoT ដើម្បីទទួលបានបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែ។ ម៉ាកយីហោរថយន្តចំនួន 14 ត្រូវបានផ្តល់អាជ្ញាប័ណ្ណរួចហើយតាមរយៈ Avanci ។ ក្រុមហ៊ុន Avanci បានទាក់ទាញអ្នកកាន់ប័ណ្ណប៉ាតង់សំខាន់ៗចំនួន 38 រួមទាំង OPPO ។ វត្តមានក្រុមហ៊ុន OPPO ឆ្លុះបញ្ចាំងពីភាពប៉ាតង់របស់ក្រុមហ៊ុនក្នុងវិស័យទំនាក់ទំនងឥតខ្សែ។

ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាឈានមុខគេ OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតនិងស្រាវជ្រាវ R&D ដើម្បីផ្តល់នូវផលិតផលនិងបទពិសោធន៍សេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ គិតត្រឹមថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2020 ក្រុមហ៊ុន OPPO មានពាក្យសុំប៉ាតង់ទូទាំងពិភពលោកចំនួនជាង 43,000 និងប័ណ្ណប៉ាតង់ជាង 16,000 រួមទាំងពាក្យស្នើសុំប៉ាតង់ជាង ៣៨,០០០ សម្រាប់ការច្នៃប្រឌិតបង្កើតថ្មីស្មើនឹង88% នៃពាក្យសុំប៉ាតង់សរុប។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post