header ads

Sponsor

នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០ នាទី សមត្ថកិច្ចនៃការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅឈ្មោះ ទេព សុផល្លា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ Q19 ផ្លូវលេខ 5 ក្រុមទី 11 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ( Saty Fila) ក្នុងករណីផ្សព្វផ្សាយពត៌មានមិនពិតនៅលេីបណ្តាញសង្គមហ្វេសបុក មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌឬស្សីកែវ ។

ឈ្មោះ ទេព សុផល្លា ជាមុខសញ្ញាសកម្មបង្កភាពចលាចលក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធជាមួយជម្ងឺឆ្លងផ្លូវដង្ហើម Covid-19 ។ ក្រោយពីធ្វើការសាកសួរ ឈ្មោះ ទេព សុផល្លា បានសារភាពគ្រប់យ៉ាង រាល់ទង្វើដែលគាត់បានធ្វេីការផ្សព្វផ្សាយពត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធទៅនឹងជម្ងឺផ្លូវដង្ហើម ឬ Covid-19 ពិតប្រាកដមែន ។

សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ ហេីយគាត់ក៏បានធ្វេីកិច្ចសន្យាបញ្ឈប់រាល់ការផុស និងចែកចាយទាំងឡាយណាដែលជាព័ត៌មានមិនពិត បង្ករអោយមានការយល់ច្រឡំ និងអាចបង្កអោយមានចលាចលនៅក្នុងសង្គម ។

ទេព សុផល្លា ក៏បានផុសសុំទោសជាសាធារណ:នៅក្នុងគណនីហ្វេសបុករបស់គាត់ដែលមានឈ្មោះ Saty Fila ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post