header ads

Sponsor

ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជ អំណោយដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែប្រមាណ ៦២០គ្រួសារ និងផ្តល់អាហារសម្រន់ដល់ កុមារជាង ៤០០នាក់ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ទាក់ទងនឹងព្រះរាជដំណើរទ្រង់លើកនេះ ឯកឧត្តម វិល្លាម សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក បានបញ្ចេញមតិថា ថ្វីត្បិត ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់យេីងទ្រង់ដាក់ព្រះកាយ ក៏ពិតមែន តែក្រុមពិធីការរបស់ក្រសួងព្រះបរមរាជវាំង គួររៀបចំឲ្យបានត្រឹមត្រូវ ជាលក្ខណៈព្រះទីនាំង វេទិការឲ្យបានត្រឹមត្រូវ ព្រោះកម្មវិធីជួបសួរសុខទុក្ខប្រជានុរាស្ត្រ មិនមែនមួយភ្លែតទេ ។

ការខ្វះចន្លោះនេះសូមមេត្តាកែតម្រូវ ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ការលេីកឡេីងខាងលេីនេះជាការបញ្ចេញមតិយោបល់រិះគន់ស្ថាបនាតែប៉ុណ្ណោះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post