header ads

Sponsor

ភ្នំពេញ៖ជនជាតិវៀតណាម ២នាក់កំពុងជាប់ឃុំខ្លួនពាក់ព័ន្ធសង្ស័យពីការរត់ពន្ធឆ្អឹងសត្វតោដែលមានទម្ងន់២៨១គីឡូក្រាម។នេះបើការចុះផ្សាយរបស់អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជាកាលពីថ្ងៃទី ២ ខែកុម្ភៈ។

ឆ្អឹងសត្វតោទម្ងន់ជាង ២៨១គីឡូក្រាម ត្រូវរឹបអូសបានក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុនបន្ទាប់ពីបានដឹកចេញមកតំបន់អាហ្វិ្រកខាងត្បូង។ ជនជាតិវៀតណាមចំនួន ២នាក់ដែលបានអះអាងថាជាម្ចាស់នៃការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន និងត្រូវបានធ្វើការស៊ើបអង្កេតដោយគយកម្ពុជា។

 ឆ្អឹងសត្វតោទាំងនេះ ត្រូវបានគេសង្ស័យថា នឹងត្រូវដឹកជញ្ជូនទៅប្រទេសវៀតណាមជាទីកន្លែងដែលពេញនិយមក្នុងការប្រើប្រាស់ឱសថបុរាណ។

សូមជម្រាបថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានការទទួលស្គាល់ក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់រាល់ផលិតផលដែលត្រូវនាំចេញទៅប្រទេសវៀតណាម និងចិន។

 ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post