header ads

Sponsor

យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ សូមអញ្ជេីញទស្សនាវីដេអូអប់រំខ្លីរបស់ក្រសួងសុខាភិបាល​បរទេស​ ដែលបង្ហាញថា​ការលាងដៃមានសារ:សំខាន់ណាស់​ ដេីម្បីបង្ការជំងឺ​ COVID-19 ការពាក់ម៉ាស់តែមួយមុខមិនអាចការពារជំងឺទេ​ និងធ្វេសប្រហែស ហេីយបង្កគ្រោះថ្នាក់បាន ។ ការលាងដៃរួមមាន​:​ លាងដៃជាមួយសាប៊ូនិងទឹក​៤០វិនាទី​ លាងដៃជាមួយអាល់កុល​ ឬ​ លាងដៃជាមួយជេល​ ដែលអាចរកបាននៅទីផ្សារ​ ។ 
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥


គួររំលឹកផងដែរថា កាលពីថ្មីៗនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត​ លី អៃឡែន បានអះអាងថា រហូតមកដល់ពេលនេះ មិនមានរកឃើញករណីថ្មីនៃអ្នកកើតជំងឺកូរ៉ូណា ឬ COVID19 នោះទេ​ នៅប្រទេសកម្ពុជា​ តែយេីងត្រូវត្រៀមឆ្លេីយតបជានិច្ចក្នុងករណីអាចកេីតឡេីងជាយថាហេតុ​ ហេីយយេីងនឹងសង្ឃឹមថានឹងឆ្លេីយតបឱ្យបានល្អដូចករណីទីមួយ​ដែរ​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post