header ads

Sponsor




 វិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត បណ្ដាលឱ្យកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ ១លាននាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ នៅខេត្តសៀមរាប។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ថោង ខុន អះអាងយ៉ាងដូច្នេះថា៖ «ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ ២៥% មកវិញ »។

រដ្ឋមន្រ្តីក៏បានប្រាប់ពីបទពិសោធន៍ កម្ពុជាជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងគំហក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។

ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើភ្ញៀវទេសចរក្នុងស្រុកដល់ទៅ ៩% ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។
ផ្ដល់សិទ្ទិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post