header ads

Sponsor



យោងតាមសារព័ត៌មាន New York Post បានរៀបរាប់ថា ដោយមានការភ័យខ្លាចចំពោះការរីករាលដាលនៃរោគរាតត្បាត COVID-19 អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោកកំពុងពុះពារដើម្បីបង្កើតវ៉ាក់សាំង។ ក្នុងនោះគឺ រួមទាំងនៅអ៊ីស្រាអែលផងដែរ ដែលក្រុមអ្នកស្រាវជ្រាវមួយក្រុមនិយាយថាពួកគេអាចរកឃើញវ៉ាក់សាំងក្នុងរយៈពេលតែបីសប្តាហ៍ ហើយអាចប្រើប្រាស់បានក្នុងរយៈពេល ៩០ ថ្ងៃ។

អ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានស្រាវជ្រាវកាលីឡេដែលត្រូវបានគេស្គាល់ថា MIGAL កំពុងធ្វើការផ្លាស់ប្តូរវ៉ាក់សាំងរបស់ខ្លួនដែលប្រឆាំងនឹងវីរុសជំងឺរលាកទងសួត ឬហៅកាត់ថា IBV ដើម្បីធ្វើការដោះស្រាយជាមួយនឹងវីរុសថ្មីនេះដែលត្រូវបានគេស្គាល់ថា COVID-19។

សូមអបអរសាទរដល់ MIGAL ស្តីពីរបកគំឃើញដ៏អស្ចារ្យនេះ។ ជឿជាក់ថានឹងមានការរីកចំរើនយ៉ាងឆាប់រហ័សបន្ថែមទៀតដែលអាចឱ្យយើងផ្តល់នូវការឆ្លើយតបជាចាំបាច់ចំពោះការគម្រាមកំហែងCOVID-19 ក្នុងពិភពលោក។

វិទ្យាស្ថានស្រាវជ្រាវឯករាជ្យ ដែលមានឯកទេសខាងជីវបច្ចេកវិទ្យា វិទ្យាសាស្ត្រ បរិស្ថាននិងកសិកម្ម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមរបស់ខ្លួនដែល រួមបញ្ចូលទាំងបណ្ឌិត ៨០ នាក់ និងអ្នកស្រាវជ្រាវសរុប ២៦០ នាក់ ធ្វើការនៅមន្ទីរពិសោធន៍ចំនួន ៥៣ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post