header ads

Sponsor


(រាជធានីភ្នំពេញ)៖​ សន្និបាតក្រសួងសុខាភិបាលលេីកទី៤១​ និងទិសដៅការងារឆ្នាំ២០២០​ របស់ក្រសួងសុខាភិបាល​ ត្រូវបានប្រារព្ធធ្វេីឡេីងនាថ្ងៃអង្គារ​ ១០កេីត​ ខែមីនា​ ឆ្នាំ២០២០​ ត្រូវនឹងថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២០​ នៅសណ្ឋាគារ​ រ៉េស៊ីដង់​ សុខា​ ភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ ទីប្រឹក្សា​ អាជ្ញាធរមូលដ្ឋាន​ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥​ ស្ថាប័ន-ផ្នែកពាក់ព័ន្ធ​ និងដៃគូសុខាភិបាលជាតិនិងអន្តរជាតិ​ សរុបចំនួនប្រមាណជាង៥០០នាក់។
ថ្លែងក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤១​ នេះ​ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​ បានថ្លែងថា៖
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយក្រសួងសុខាភិបាលបានបើកសន្និបាតសុខាភិបាលលើកទី៤១ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្ត។​ តាងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការ-បុគ្គលិកសុខាភិបាល និងអង្គសន្និ បាត ទាំងមូល ខ្ញុំសូមសំដែងនូវគារវកិច្ចជូនចំពោះឯកឧត្ដម លោកជំទាវ លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ សមាជិក-សមាជិ កានៃ អង្គសន្និបាតទាំងមូ ល ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលមានវត្ដមាននៅទីនេះ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏ស្មោះដ ល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកនេះ យ៉ាងយកចិត្តទុកដាក់តាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានសមិទ្ធផលដ៏គួរជាទីមោទនៈ។ យើងមានមោទនភាពដ៏អស្ចារ្យក្នុងការបម្រើសុខភាពជូនប្រជាពលរដ្ឋរបស់យើង ប្រកបដោយប្រសិទ្ធភាព ស្របតាម​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល២ថ្ងៃនៃអង្គសន្និបាតសុខាភិបាលលើកទី៤១នេះ ខ្ញុំសង្ឈឹមយ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ខិតខំពិនិត្យ ពិចារណា ពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ យើងក៏ពិនិត្យផងដែរនូវបញ្ហាប្រឈមដែលយើងត្រូវជម្នះ ដោះស្រា យដោយមិនអល់ឯក ឬរង់ចាំ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព មូលដ្ឋានរបស់ខ្លួនឲ្យបានជោគ ជ័យ និងប្រសិទ្ធភាពបន្ថែមទៀត។ ជាពិសេសទៅទៀតនោះ អង្គសន្និបាតទាំងមូលនឹងបានត្រងត្រាប់ស្តាប់ និងទទួលយកនូវអនុសាសន៍ដ៏មានសារៈសំខាន់របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល សមេ្តចតេជោ នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅពេលបិទសន្និបាត នាថ្ងៃស្អែកនេះ។​ ខ្ញុំជឿជាក់ថា អង្គសន្និបាតនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា តាមកម្មវិធីដែលបានគ្រោងទុក។​
មុននឹងបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រី​ បានមានប្រសាសន៌ថា ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណជូនឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងដៃគូអភិវឌ្ឍទាំងអស់ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល អភិវឌ្ឍវិស័យសុខាភិបាលឲ្យរីកចម្រើនពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន ដែលបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស។​ ខ្ញុំសូមជូនពរបវរមហាប្រសើរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អា យុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានប្រកាសបើកសន្និបាតសុខាភិបាលលើកទី៤១ និងទិសដៅឆ្នាំ២០១៩ផងដែរ។
បន្ទាប់មក​ លោកស្រី​ លី​ អាយលែន​ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ បានថ្លែងសន្ទរកថា​ ក្នុងនាមដៃគូសុខាភិបាលទាំងអស់​ ដែលមានឯកសារដេីមភ្ជាប់ជូនជាមួយនេះស្រាប់។
ប្រភព៖ ព័ត៌មានទទួលបានពីខុទ្ទកាល័យក្រសួងសុខាភិបាល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post