ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃចន្ទនេះ បានប្រកាសអំពីស្ថានភាពអាសន្ននៃសុខភាពសាធារណៈនៅក្នុងប្រទេស ជុំវិញការរីករាលដាលនៃវីរុសឆ្លងCovid-19 និងបញ្ជាឱ្យក្រុមសន្តិសុខរបស់លោក ដាក់ចេញគោលនយោបាយមិនប៉ះពាល់រូបលោក ខណៈចំនួននៃការឆ្លងបានកើនឡើងដល់២០នាក់។លោកវរសេនីយ៍ឯក Jesus Durante មេបញ្ជាការនៃឆ្មាំសន្តិសុខការពារប្រធានាធិបតី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកនយោបាយ អ្នកយកព័ត៌មាន និងអ្នកចូលជួបផ្សេងទៀតជាមួយលោក Duterte និងក្រុមគ្រួសាររបស់គាត់ នឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងទាន់តែមានការអនុញ្ញាត។ លោកបានបន្ថែមថា ការជាប់ទាក់ទងក្នុងការនិយាយជាមួយប្រធានាធិបតី អាចត្រូវបានលុបចោល។
ការបង្កើនការប្រុងប្រយ័ត្នខ្ពស់របស់លោក ឌុយទើតេ នេះ បន្ទប់ពីស្រ្ដីអាយុ៦២ឆ្នាំម្នាក់ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា បានឆ្លងវីរុសCovid-19 និងត្រូវបានគេចាត់ទុកថា គឺករណីឆ្លងដំបូងនៅក្នុងប្រទេសហ្វីលីពីន៕
ប្រភព៖ South China Morning Post ផ្ដល់សិទ្ធិដោយ khmernas

