កំពង់ស្ពឺ ÷ កាលពីរវេលាម៉ោង១៣.៥០នាទី នារសៀលថៃ្ងសុក្រ ទី១៣ ខែមីនាឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភ្លេីងស្ដុបមន្ទីរសាធារណការខេត្ដ តំបន់ទីប្រជុំជនកំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺបានធ្វេីការត្រួតពិនិត្យរឹតបណ្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្របពេលនោះមានរថយន្តមួយគ្រឿង ម៉ាក ford ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6575 បើកបរដោយឈ្មោះ ផា សុីហាក់ ភេទប្រុស អាយុ ៣០ អស័យដ្ឋាន នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីរកើតទៅលិច ដោយស្ថានភាពបើកបរលើសល្បឿនកំណត់ ក្នុងទីប្រជុំជន ច្បាប់ត្រូវអោយបើកបរ ល្បឿនលឿនបំផុត ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្ដែលោក ផា សុីហាក់ បើកល្បឿន៩០ គឺឡូម៉ែត្រក្នុងមួយម៉ោង ឧបករណ៍វាស់ល្បឿន។
លុះមកដល់ចំណុចត្រួតពិនិត្យភ្លេីងស្តុបមន្ទីរសាធារណៈការខេត្ត សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាឱ្យរថយន្ដអែបចូលខាង ដេីម្បីជម្រាបប្រាប់និងណែនាំគាត់ទាក់ទងនិងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែកំពុងបញ្ជាឱ្យចូល បុរសអ្នកបេីកបររថយន្ដ បានចុចកញ្ចក់ទំលាក់ចុះស្រែកជេរ នគរបាលដែលកំពុងបញ្ជារថយន្តថា ភ្លេីទេអីភ្លេីងស្ដុបពណ៌បៃតង បញ្ជាក់ប្រាប់ថា អោយទៅមុខម្ដេចនគរបាលឆ្កួតមកអោយរថយន្ដចូលខាងទៅវិញ ដោយមិនទាន់ស្ដាប់ហេតុផលផងជនបង្កឈ្មោះ ផា សុីហាក់ បានចុះពីររថយន្ដបេីកទ្វារសំដៅមករកនគរបាលដែលកំពុងតែបញ្ជានៅខាងមុខរថយន្ដ ឃេីញស្ថានភាពមិនស្រួលកងកម្លាំងនគរបាលចរាចរណ៍ក៏បានចូលទៅធ្វេីការសម្របសម្រួល អោយគាត់បេីករថយន្ដមកឈប់នៅម្ខាងផ្លូវសិនមក ដើម្បីពន្យល់និងឱ្យគាត់ពិនិត្យលេីឧបករណ៍វាស់ល្បឿន ជនបង្កនៅតែរឹងទទឹងមិនស្ដាប់ការពន្យល់ណែនាំពីសមត្ថកិច្ចនោះទេ ដោយស្រែកនិងទាញទូរស័ព្ទដៃតេអន្ដរាគមន៍រកបក្ខពួកខ្នងបង្អែកដេីម្បីបញ្ជាមកនគរបាលអោយសុំទោសខ្លួនវិញ និងបាននិយាយថា មិនស្គាល់យេីងទេអី ! !
ជាការសំរេចចិត្ដ នគរបាលដែលឈរជេីងនៅគោលដៅខាងលេីបានគោរពស្នេីសុំបញ្ជាថ្នាក់ដឹកនាំធ្វេីការឃាត់រថយន្ដនិងបុរស(ជនបង្កករណីបទល្មើសចរាចរណ៍)នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់
សូមបញ្ជាក់ថា បុរសជាជនបង្កក្រោយការធ្វើតេស្តជាតិស្រវឹង រកឃេីញមានជាតិអាកុល ០,៧៣ ក្នុងមួយលីត្រខ្យល់ ចំពោះវត្ថុតាងនិងអ្នកបើកបរឃាត់ទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក បុរសនេះពិតជាមានជាតិអាកុល ហួសការកំណត់មែន ទេីបប្រាប់សេរីឡានខុស 2019 សោះ ថា 2020 ៕
🙏 សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដេីម្បីកម្ពុជា
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ