header ads

Sponsor




នៅរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលជួបគណៈប្រតិភូតំណាងអង្គការ JICA ដឹកនាំដោយលោកស្រី Kuniomi HIRANO ប្រធានគ្រប់គ្រងទូទៅការិយាល័យផ្នែកអភិវឌ្ឍន៍ទីក្រុង ដើម្បីធ្វើបទបង្ហាញមូលដ្ឋានសិក្សាថ្នាក់ដំបូងនៃគម្រោង Smart Cities ជូនដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា។
ចំពោះគម្រោង Smart Cities ខេត្តសៀមរាបចែកជាបីតំបន់ រួមមានតំបន់ក្រុង តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ក្នុងគោលដៅលើកកម្ពស់សន្តិសុខ ការគ្រប់គ្រងសំរាម ការដឹកជញ្ជូន ទេសចរណ៍។ នាពេលអនាគតគម្រោងនេះនឹងបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារ តម្រូវឱ្យមានសមាសភាពចម្រុះដែលពាក់ព័ន្ធចូលរួម ហើយអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាបធ្វើការ ដែលគម្រោងនឹងចាប់ផ្តើមអនុវត្តពីខែមិនា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០៣១ ខាងមុខ។
ជាការឆ្លើយតបចំពោះការលើកឡើងខាងលើនេះ ឯកឧត្តម ជុំ សុភមករា បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ប៉ុន្តែជាការស្នើសុំ ឯឧត្តមជម្រាបទៅខាងតំណាងអង្គការ JICA ថា ប្រសិនជាគម្រោងនេះទៅដល់ក្នុងតំបន់អង្គរ ហើយជាក់ស្តែងមានផលប៉ះពាល់ខ្លាំង ត្រូវស្នើសុំទៅយន្តការអាយស៊ីស៊ី-អង្គរ ដើម្បីសម្រេច៕
អត្ថបទ៖ លោក យី សុថា ; រូបភាព៖ លោក សឿន ប៊ុនស៊រ
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post