Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

ស្រាយមន្ទិលសង្ស័យលើ OPPO Find X2 Pro តម្លៃ $1299 នៅមជ្ឍមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ផ្សារទំនើប Aeon 1

អានផ្សេងទៀត

OPPO Find X2 Pro ស្មាតហ្វូនលំដាប់កំពូលតម្លៃកប់ ខ្ទង់ $1299 របស់ក្រុមហ៊ុនOPPO លើកនេះ កំពុងតែ អង្រួនបេះដូងអ្នកគំាទ្រទូទាំងប្រទេសកម្ពុជា ឲ្យជ្រួលច្របល់ អន្ទះអន្ទែង ចង់ដឹង ចង់ប៉ះចាប់កាន់ប្រើសាកល្បងស្ទើរគ្រប់គ្នាតែម្តង បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍មុន។ ស្រាប់តែពេលនេះ ក្រុមហ៊ុន OPPO ដាក់បង្ហាញ និង​បើកឲ្យតេស្តសាកល្បង ស្មាតហ្វូនថ្នាក់ខ្ពស់ត្រកូល Find ស៊េរីថ្មីមួយនេះ នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាន់ទីមួយផ្សារទំនើប Aeon 1 ពីម៉ោង 9ព្រឹក ដល់ 10យប់រៀងរាល់ថ្ងៃ។

ដូច្នេះសម្រាប់ប្រិយមិត្តអ្នកអាន ដែលមានចំណាប់អារម្មណ៍លើស្មាតហ្វូន OPPO Find X2 Pro ប៉ុន្តែមានការស្ទាក់ស្ទើរមិនទាន់សម្រេចចិត្តកក់ទុកមុននៅឡើយ អាចអញ្ជើញទៅពិនិត្យមើលរូបរាងពិត និង សមត្ថភាពពិតភាព រួចចាំសម្រេចចិត្តតាមក្រោយក៏មិនទាន់យឺតពេល។

សូមរំលឹកថា ស្មាតហ្វូន Find X2 Pro មានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល120ហឺតរលូនឥតទាក់ និង កម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 1ពាន់លានពណ៌ ដែលនឹងផ្តល់នូវបទពិសោធន៍ និងបដិវត្តន៍ថ្មីសម្រាប់ការទស្សនាជាមួយពណ៌ត្រជាក់ភ្នែក រលូន ភ្លឺច្បាស់ល្អ និងមានផាសុកភាព។

ជាពិសេសអេក្រង់ Find X2 Pro មានល្បឿនប៉ះបញ្ជា 240ហឺត សម្គាល់ការប៉ះបញ្ជារហ័សទាន់ចិត្តតែម្តង ល្អបំផុតសម្រាប់អ្នកចូលចិត្តលេងប្រកួតហ្គេមកម្សាន្តអារម្មណ៍តាមអនឡាញ ធានាថាដឹងតែឈ្នះគេតែម្តង។ ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់នឹងមិនព្រួយបារម្ភរឿងចុករោយភ្នែកឬកើតជម្ងឺភ្នែក ដោយសារចំណាយពេលយូរលើអេក្រង់ទូរស័ព្ទ សម្រាប់បំពេញការងារ ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬ ការកម្សាន្តផ្សេងៗ  ព្រោះអេក្រង់របស់ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro ទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែកជាផ្លូវការពីស្ថាប័នភ្នែកដែលមានបទពិសោធន៍ជិត 150 ឆ្នាំរបស់ប្រទេសអាល្លឺម៉ង់ TÜV Rheinland ។

OPPO Find X2 Pro ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និង ពណ៌ទឹកក្រូច ប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន, ការពារទឹក និង ប្រេង, មានកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាមេមានទំហំ 48មេហ្គាភីកសែល ជាកាមេរ៉ាលំដាប់អាជីព12bit (ប៊ីត) ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) អាចផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ និងថតវីដេអូ HDR ដំណោះស្រាយល្អបំផុតសម្រាប់ការកុងពន្លឺ កាមេរ៉ាទី2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែប Macro និង ប្លង់ទូលាយ 120ដឺក្រេ មានស្ថេរភាព ទប់លំនឹងល្អឥតខ្ចោះ និង កាមេរ៉ាទី3 ទំហំ13មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom។

OPPO Find X2 Pro ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម15នាទី បានថាមពល 60%)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។

បន្ទាប់ពីបានដឹង រូបរាងពិត សមត្ថភាពពិត កាមេរ៉ាកម្រិតលំដាប់អាជីព លោកអ្នកអាចវិនិយោគលើស្មាតហ្វូនលំដាប់កំពូល Find X2 Pro តម្លៃ $1299 របស់ក្រុមហ៊ុន OPPO ធានាថាមិនស្តាយលុយឡើយ ដោយគ្រាន់តែ កក់ទុកមុនចាប់ពីថ្ងៃទី 08 មីនា ដល់ថ្ងៃទី 21 មីនា 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡​ 𝐄𝐧𝐜𝐨 𝐅𝐫𝐞𝐞, VOOC Flash Charge Power Bank 10000 mAh
ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 𝟓𝟐សប្តាហ៍ និងការធានាជាអន្តរជាតិ (ជួសជុលនៅមជ្ឈមណ្ឌលជួសជុសទូរស័ព្ទដៃ OPPO ទូទាំងពិភពលោក)។

Sponsor