header ads

Sponsor


តើអ្នកធ្លាប់ដឹងអត់ថាកុមារគួររៀនទំពារអាហារនិងបញ្ចូលអាហារូបត្ថម្ភផ្សេងៗចាប់ពីអាយុប៉ុន្មាន? តាមប្រសាសន៍លោកវេជ្ជបណ្ឌិត គីម អាង បានលើកឡើងថា៖ ចាប់ពីអាយុ៦ខែដល់៣ឆ្នាំ ជាពេលដែលមាតាបិតាគួរចាប់ផ្ដើមបញ្ចូលអាហារចំរុះនិងបង្រៀនឲ្យកូនតូចរៀនចេះទំពារ  ក្រៅពីការផ្ដល់ទឹកដោះដល់កុមារតែមួយមុខ។

 មាតាបិតាអាចហាត់ពត់ ឬបង្កើតទម្លាប់ឲ្យកុមាររៀនចេះទំពារតាមរយៈការផ្លាស់ប្ដូររបបអាហារដូចជា ឲ្យកុមារញ៉ាំអាហារកិន ឬ បន្លែដែលហាន់តូចៗដើម្បីជំនួយដល់ការលូតលាស់របស់ពួកគេ។

លោកបានបន្ថែមទៀតថា ប្រសិនបើកុមារដែលមិនទទួលបានការបង្រៀនឲ្យចេះទំពារចាប់ពីអាយុ៣ខួបឡើងទៅ កុមារអាចប្រឈមនឹងបញ្ហាលែងសូវចេះទំពារ ចាប់ផ្ដើមញ៉ាំរើសអាហារ រួមជាមួយការលូតលាស់មិនបានល្អ។ ដូចនេះ ប្រសិនបើកូនអ្នកមានអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារ គួរធ្វើបែបណា? មាតាបិតាអាចសាកល្បងជាមួយនឹងរបៀបខាងក្រោម៖
1. ពេលញ៉ាំបាយ ត្រូវដាក់កុមារឲ្យរួមតុជាមួយឪពុកម្តាយ
2. ត្រូវរៀបចំអាហារឲ្យមានភាពទាក់ទាញអារម្មណ៍ពួកគេ
3. បង្កើតគំរូនៃការញ៉ាំពីឪពុកម្តាយ
4. បង្រៀនឲ្យកុមាររៀនញ៉ាំដោយខ្លួនឯង មិនបាច់បញ្ចុក
5. មិនត្រូវឲ្យកុមារញ៉ាំទឹកដោះគោមុនពេលបាយ (យ៉ាងហោចណាស់ ២ទៅ៣ម៉ោងមុនឬក្រោយបាយ)
6. ព្យាយាមធ្វើទម្លាប់នេះឲ្យបានជារៀងរាល់ថ្ងៃ
រាល់ចម្ងល់និងបញ្ហាទាំងឡាយដែលទាក់ទងនឹងការចិញ្ចឹមបីបាច់កូន ទាំងការលូតលាស់ផ្លូវកាយនិងចិត្ដ នឹងត្រូវបានយកមកពិភាក្សាក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្រ្តក្នុងការចិញ្ចឹមកូន” ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ១៤ មីនា ២០២០នេះ នៅសាលាវេស្ទើនអន្ដរជាតិ ចាប់ពីម៉ោង៩ព្រឹកដល់១២ថ្ងៃត្រង់ ដោយផ្ដល់ការចូលរួមដោយឥតគិតថ្លៃ។ កម្មវិធីនេះ នឹងមានការចូលរួមចែករំលែកពីវាគ្មិនកិត្ដិយស៣រូបលើប្រធានបទសំខាន់ដូចជា៖
1. "ការបណ្ដុះទម្លាប់និងឥរិយាបថល្អរបស់កូន" ពីប្រធានប្រឹក្សាសាលាវេស្ទើនអន្ដរជាតិ
2. "ដោះស្រាយបញ្ហាកូនរឹង មិនស្ដាប់បង្គាប់" ពីអ្នកជំនាញចិត្ដសាស្ដ្រ
3. "យល់ដឹងពីការវិវឌ្ឍ និង អាហារូបត្ថម្ភសម្រាប់កុមារ" ពីវេជ្ជបណ្ឌិតជំនាញ
ដើម្បីចូលរួមកម្មវិធីនេះ មាតាបិតាអាចចុះឈ្មោះចូលរួមទុកជាមុនដោយឥតគិតថ្លៃតាមតំណរភ្ជាប់នេះ៖ https://forms.gle/UYYva1sAhPGjZLWt6

*** សាលាអន្ដរជាតិ Western International School មានទីតាំងនៅ៖ ផ្ទះលេខ30K ផ្លូវលេខ777 កែងផ្លូវលេខ103 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយទឹកដោះ
Similac Gain IQ និងដៃគូទីតាំងពីសាលា SCIA, Shoudu, Bluebird, Footprint, Southbridge, Western, Paññāsāstra និង ECO International School។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 230 140 / 010 911 776។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post