header ads

Sponsor

ដោយសារមានការសំណូមពរឥតដាច់ ពីសំណាក់ម្ចាស់ហាង ដែលមានលក់ទូរស័ព្ទស្មាតហ្វូនម៉ូឌែល S1Pro ជាពិសេសអតិថិជន ដែលបានខកខានឱកាស ក្នុងអំឡុងពេលប្រូម៉ូសិនសប្ដាហ៍ vivo រយៈពេលប្រាំពីរថ្ងៃ ដែលទើបតែបញ្ចប់ម្សិលមិញនេះ ខាងក្រុមហ៊ុន vivo នឹងបន្តកម្មវិធីនេះ រហូតដល់ថ្ងៃទី ១០ ខែមីនា ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo និងក្រុមហ៊ុន Smart បានសហការគ្នា ដើម្បីផ្តល់ជូនស៊ីមកាតតម្លៃ ៥៤ ដុល្លារ សម្រាប់បងប្អូនដែលបានជាវទូរសព្ទដៃម៉ូឌែលត្រកូល Y ក្នុងអំឡុងពេល ១០ ថ្ងៃដូចគ្នានេះដែល ពោលគឺពីថ្ងៃទី ០១ ខែមីនា នេះ ដល់ថ្ងៃទី ១០ ខែមីនា ខាងមុខនេះ។

បញ្ជាក់៖ ចំពោះការជាវម៉ូឌែល S1Pro ក្រុមហ៊ុន vivo នៅតែបន្តបញ្ចុះតម្លៃជូន ៣០ ដុល្លារក្នុង ១ គ្រឿង កាដូបន្ថែម និងពិសេស ទទួលបានប័ណ្ណធានាអេក្រង់រយៈពេលពេញ ១ឆ្នាំ ដដែល។

ខាងក្រោមនេះ ជាលក្ខខណ្ឌមួយចំនួន ចំពោះលោកអ្នកដែលជាអតិថិជនម៉ូឌែលត្រកូល Y ត្រូវបំពេញ ដើម្បីប្តូរយកស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ៖

  • លោកអ្នកគ្រាន់តែយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវ ទៅកាន់ Smart Shop ណាមួយ ដើម្បីទទួលបានស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ រួមជាមួយនឹងគម្រោង Smart ធំហ្ម៎ង រយៈពេល ១២ សប្តាហ៍ ។
  • កម្មវិធីយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវ ទៅប្តូរយកស៊ីមកាត SMART មានប្រសិទ្ធិភាពតែក្នុងអំឡុងពេលប្រម៉ូសិន ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ កុម្ភៈ តែប៉ុណ្ណោះ។ ហួសកាលផុតកំណត់ ប័ណ្ណនឹងត្រូវទុកជាអសារបង់ ហើយមិនអាចប្ដូរយកស៊ីមកាត Smart បានឡើយ។
  • ប័ណ្ណប្តូរស៊ីមកាត មិនអាចប្តូរយកទឹកប្រាក់បានជាដាច់ខាត។
  • ក្រុមហ៊ុនមានសិទ្ធិកែប្រែកម្មវិធីនេះ ប្រសិនបើចាំបាច់ ដោយពុំចាំបាច់ជម្រាបព័ត៌មានទុកជាមុន៕

ប្រសិនបើមានចម្ងល់ សូមសាកសួរម្ចាស់ហាងផ្ទាល់ ដើម្បីបានជ្រាបជាលម្អិតអំពីលក្ខខណ្ឌផ្សេងៗ ដើម្បីទទួលបានស៊ីមកាត Smart៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post