header ads

Sponsor

គណៈកម្មាធិការកិច្ចការព្រំដែន ចេញសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធិឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ?

នេះជាសំណួរដែលឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក បានចោទសួរ ក្រោយពីចុះទៅដល់ និងសាកសួរព័ត៌មានពីពលរដ្ឋនិងស្ថានភាពផ្ទាល់។ 

ឯកឧត្តមបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ឯកឧត្តមបានចុះពិនិត្យភ្លាមៗចំពោះបញ្ហានេះដោយមិនបង្អង់យូរ ខណៈដែលឯកឧត្តម និងក្រុមការងារជំនាញកំពុងចែកម៉ាស់ចែកអាកុលតាមមូលដ្ឋានផ្ទុះជំងឺកូវីត១៩ស្រាប់។

ករណីនេះស្ថិតនៅភូមិត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថាដីគាត់បានធ្វេីជាយូរហេីយ តែដោយមិនទាន់មានបន្ទាត់ព្រំដែន និងជាតំបន់សផង ពួកគាត់មិនអាចចូលធ្វេីអីបានទេ ដោយទុកលទ្ធភាពឲ្យវាស់ព្រំដែនឲ្យរួចរាល់សិន ជាពិសេស លោក វ៉ា គឹមហុង បានបញ្ជាក់ហេីយថានឹងផ្ដល់ដីឲ្យពលរដ្ឋវិញ ក្រោយកំណត់បង្គោលព្រំដែនច្បាស់លាស់ ។

តែឥឡូវនេះបង្គោលព្រំដែនវាស់ច្បាស់លាស់ ហេីយតែអាជ្ញាធរខេត្ត នៅតែមិនទាន់ដោះស្រាយបញ្ហានេះជូនពួកគាត់នៅឡេីយ ជាពិសេសដីស្រែចំការរបស់គាត់ គាត់មិនអាចធ្វេីអ្វីបានទេ ទោះឈរក៏ឈរពុំបានដែរ ព្រោះអាជ្ញាធរវៀតណាម ឆ្លងចូលទឹកដីខ្មែរដេញពួកគាត់តែម្ដង ពេលខ្លះអាជ្ញាធរខ្មែរបានត្រឹមឈរមេីលអាជ្ញាធរវៀតណាម ដេញពលរដ្ឋខ្លួនដោយពុំមានប្រតិកម្មអ្វីទាំងអស់ ដេីម្បីជាកិច្ចឆ្លេីយតបចំពោះភារកិច្ចការពារតម្លៃនៃអធិបតេយ្យភាពរបស់ខ្លួន ។

ក្រោយចប់ស្ថានភាពនៃបញ្ហាជំងឺកូវីត១៩ ឯកឧត្តមថានឹងរៀបចំរបាយការណ៍ជូនរដ្ឋាភិបាលពិនិត្យលេីករណីនេះ ព្រោះសូម្បីគោលនយោបាយរដ្ឋាភិបាលក៏គាំទ្រពលរដ្ឋអោយរស់តាមបន្ទាត់ព្រំដែន និងធ្វេីស្រែចំការតាមបណ្ដោយបន្ទាត់ព្រំដែនដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post