header ads

Sponsor

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកប្រទេសកម្ពុជា ជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេ នៅថ្ងៃទី១៦ មេសា។

ក្រសួងបរទេស ដែលផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុល បានបញ្ជាក់ថា ជនបរទេសដែលមកពីប្រទេសទាំង៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិកនោះ គឺមិនទាន់អាចអនុញ្ញាតឱ្យចូលកម្ពុជាទេ ដោយយោងតាមការសម្រេចរបស់ក្រសួងសុខាភិបាល ។

លិខិតក្រសួងការបរទេសកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ដូច្នេះថា៖« រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក»។

កាលពីខែមីនា ក្រសួងការបរទេស ក៏បានសម្រេចមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ខាងលើ ចូលមកប្រទេសកម្ពុជាដែរ។

គិតត្រឹមថ្ងៃទី១៧ មេសា កម្ពុជា មានអ្នកជំងឺCOVID-19 ចំនួន១២២នាក់ ហើយក្នុងនោះអ្នកជាសះស្បើយ៩៨នាក់ មានជនជាតិខ្មែរ ៤១នាក់ ,ជនជាតិបារាំង៣៧នាក់, ម៉ាឡេស៊ី​១២នាក់, អង់គ្លេស៤នាក់, ឥណ្ឌូណេស៊ី២នាក់,បែលហ្សិក១នាក់ និងចិន១នាក់ ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post