header ads

Sponsor

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចុះងូតទឹកស្ទឹងឬទឹកអូរក្នុងស្រុកសំឡូត បង្កើនការប្រុងប្រយ័ត្នចំពោះត្រីក្រពតខាំ។ នេះបើតាមការចុះផ្សាយដោយស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២០មេសា។

ការអំពាវនាវនេះ ខណៈមានពលរដ្ឋបង្ហោះរូបភាពនិងខ្លឹមសារនៅលើហ្វេសប៊ុក ស្តីពីករណីមានសត្វខាំនៅពេលដែលចុះលេងទឹកនៅក្នុងស្ទឹងឬអូរនៅមូលដ្ឋានខ្លះនៃស្រុកសំឡូត ខេត្តបាត់ដំបង រហូតបណ្តាលឲ្យដាច់សាច់ មានរបួសស្លាកស្នាមលើដៃ ជើងនិងខ្លួនប្រាណផងដែរ។

អាជ្ញាធរថា រូបភាពដែលមានភ្ជាប់ដោយខ្លឹមសារក្នុងបណ្តាញសង្គមផងនោះ បានបង្កឲ្យមានការងឿងឆ្ងល់ ការព្រួយបារម្ភភ័យខ្លាច និងបានសាកសួរគ្នាជាបន្តបន្ទាប់អំពីមូលហេតុនៃករណីនេះ។

ស្នងការខេត្តបាត់ដំបងបានផ្សាយទៀតថា តាមការបំភ្លឺពីអធិការស្រុកសំឡូត ករណីនេះ បង្កឡើងដោយសត្វកំពត(ត្រីក្រពត) ដែលស្ថិតនៅក្នុងទឹកអូរឬទឹកស្ទឹងនៃមូលដ្ឋានខ្លះក្នុងស្រុកសំឡូតខេត្តបាត់ដំបង ហើយបញ្ហានេះពីមុនមកក៏ធ្លាប់កើតមានដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post