header ads

Sponsor

ជនបរទេសកម្សត់ ដែលត្រូវគេឆបោក បានប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាហើយ

ក្រោយពីជនជាតិអាមេរិកម្នាក់ ដែលបានមករស់នៅប្រទេសកម្ពុជា ហើយរៀបរាប់ពីបញ្ហាផ្ទាល់ខ្លួនដែលកំពុងជួបបញ្ហាគឺ ចាញ់បោកភ្នាក់ងារអចលនទ្រព្យម្នាក់ក្រោយពីទិញ៦ប្លង់ គ្មានឯកសារត្រឹមត្រូវ និងកំពុងដង្ហើយរកយុត្តិធម៌។

ទាក់ទងនឹងករណីនេះ បើតាមឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ថានឹងប្រើសមត្ថិកិច្ចរបស់ឯកឧត្តម ជួយរកដំណោះស្រាយជូន ដើម្បីកុំឲ្យជនខិលខូច រួចខ្លួន និងមុខមាត់ប្រទេសត្រូវបានបំផ្លាញដោយជនឱកាសនិយមនេះ។

បើតាមឯកឧត្តម សរសេររៀបរាប់យ៉ាងដូចច្នេះថា៖

តេីមាននរណាស្គាល់គាត់ទេ សូមផ្ដល់ការទំនាក់ទំនងគាត់មកកាន់ខ្ញុំ ខ្ញុំនឹងរកវិធីជួយគាត់តាមលទ្ធភាព និងសមត្ថកិច្ចដែលខ្ញុំមាន ព្រោះហេតុផល២

ទី១គឺមិនអាចអោយកម្ពុជាបាក់មុខ ដោយសារភាពខិលខូចរបស់មនុស្សម្នាក់ពីរនាក់បានទេ។

ទី២ យុត្តិធម៌គឺត្រូវជូនមនុស្សគ្រប់ជាតិសាសន៍ សាសនា ពណ៌សម្បុរ អោយតែរឿងនោះជារឿងត្រឹមត្រូវ

ខាងក្រោមនេះជាសំណេរដែលជនបរទេសគាត់បានលើកឡើងដែលមានន័យជាភាសាខ្មែរថា៖

“កម្ពុជាខ្ញុំស្រឡាញ់អ្នក ។

ជីវិតរបស់ខ្ញុំកំពុងជួបទុក្ខនៅក្នុងខេត្តកំពត ។ ខ្ញុំបានចាកចេញពីប្រទេសរបស់ខ្ញុំ ។ខ្ញុំបានលក់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ដើម្បីមករស់នៅកម្ពុជា​ ។ ជីវិតរបស់ខ្ញុំត្រូវបានរក្សានៅទីនេះ ។ ខ្ញុំបានកសាងផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំនៅក្បែរមាត់ព្រែកកំពត ។ នៅមុនពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំគឺជាអ្នកនេសាទម្នាក់នៅក្នុងរដ្ឋអាឡាស្កា ។ ខ្ញុំបានខំប្រឹងធ្វើការយ៉ាងខ្លាំងស្ទើរពេញមួយជីវិត” ។

លោកបាននិយាយពីប្រវត្តិថា៖ “ខ្ញុំបានទុកចិត្តភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំកាលពី៤ឆ្នាំមុន ។ ខ្ញុំបានស្គាល់មនុស្សល្អៗ និងមានមិត្តភក្តិល្អជាច្រើន នៅក្នុងសហគមន៍នេសាទឥស្លាមនៅក្នុងភូមិ ក៏ដូចជាបានជួយតាមការស្នើរសុំរបស់ពួកគេជាច្រើនផងដែរ”​លោកបានបន្ថែមថា៖

“ជាសំណាងអាក្រក់ ភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ ដែលវាបានផ្លាស់ប្តូរពីមិត្តភាពទៅជាការបោកប្រាស់ទៅវិញ ។ អ្វីដែលកាន់តែអាក្រក់ជានេះ គឺគាត់ជាភ្នាក់ងារនៅកម្ពុជាដែលមានការបើកដំណើរការតាមច្បាប់ត្រឹមត្រូវ ហើយបន្តដំណើរការមកដល់បច្ចុប្បន្ន ។

បទឧក្រិដ្ឋដ៏ភ្ញាក់ផ្អើលនេះដូចជាបានសម្លាប់បុរសវ័យចំណាស់ដ៏ស្មោះត្រង់ម្នាក់នេះអ៊ីចឹង ដូច្នេះភ្នាក់ងារនេះគឺមិនត្រឹមតែបានបោកប្រាស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាករណីបំផ្លាញទំនុកចិត្តប្រជាជនមកពីអាឡាស្កា និង ខេត្តកំពត ពីព្រោះ បទល្មើសដ៏អាក្រក់នឹងក្លាយជាការប្រមានចំពោះជនបរទស និង អាចចែកចាយជាសាធារណៈនៅក្នុងកាសែត និង ទូរទស្សន៍ ជាសាកល ជាពិសេសសម្រាប់ពេលដែលបណ្តាញទំនាក់ទំនងសង្គមមានការរីកសាយលឿនថែមទៀត”​ចុងបញ្ជប់លោកបានលើកឡើងថា៖

“ប្រហែលជា ការពិតនឹងក្លាយជាដែកគោលនៅក្នុងមឈូស ចំពោះទង្វើដ៏អសីលធម៌របស់ភ្នាក់ងារអចលនទ្រព្យនេះ ។ ខ្ញុំដឹងថាគាត់ជានរណា ដូចគ្នានឹងប្រជាជននៅក្នុងខេត្តកំពត ។ ខ្ញុំពិតជាសោកស្តាយចំពោះរឿងរ៉ាវរបស់ខ្ញុំ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ។

ខ្ញុំគិតថាខ្ញុំអាចចំណាយជីវិតនៅទីនេះ ខ្ញុំគ្មានក្រុមគ្រួសារទេ ខ្ញុំរស់នៅម្នាក់ឯង ហើយខ្ញុំសង្ឃឹមថាកម្ពុជាអាចផ្តល់ជីវិតសន្តិភាពសម្រាប់ខ្ញុំ ប៉ុន្តែអ្វីគ្រប់យ៉ាងគ្រាន់តែជាក្តីសុបិនសម្រាប់ខ្ញុំ ។ ខ្ញុំត្រូវការរដ្ឋាភិបាល ឬ ច្បាប់កម្ពុជា សូមជួយខ្ញុំស្វែងរកយុត្តិធម៌”​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post