header ads

Sponsor

ភ្នំពេញ៖ ពលរដ្ឋមិនត្រូវប្រមូលផលផ្លែសំរ៉ងតាមវិធីរំលំដើមឡើយ ព្រោះវានាំ​ឱ្យប៉ះ​ពាល់ដល់ធនធានធម្មជាតិ និងបរិស្ថាន។ នេះជាការ​អំពាវនាវមន្ត្រីឧទ្យា​នុរក្សនៃ​ឧទ្យានជាតិវីរ:ជ័យ ភូមិសាស្ត្រខេត្តស្ទងត្រែង ក្រោយពីឃើញពលរដ្ឋនាំ​គ្នារំលំដើម​សំរ៉ង ដើម្បីប្រមូលផល។

មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរ:ជ័យ បានបញ្ជាក់ថា ការប្រមូលផលផ្លែសំរ៉ង មានតាំងពីដូនតាមក ដោយប្រើប្រាស់ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ហើយការប្រ​មូលផល គឺធ្វើតាមរបៀបរើសផ្លែសំរ៉ងទុំជ្រុះ។ ប៉ុន្តែចាប់តាំងពីអំឡុង​ឆ្នាំ១៩៩៩មក នៅពេលផ្លែសំរ៉ង មានតម្រូវការទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យប្រជាជ កាប់រំលំដើម ដើម្បីប្រមូលបានផ្លែច្រើនទាន់ចិត្ត ដោយមិនរង់ចាំវាជ្រុះ ទើបបណ្តាលឱ្យដើមសំរ៉ងធំៗ​កាន់តែថយចុះពីមួយ​ឆ្នាំទៅមួយឆ្នាំ។ មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានផាកពិ​ន័យលើ​ជនដែលផ្តួលរំ​លំដើមសំ​រ៉ងផងដែរ។

ផ្អែកតាមការផ្តល់ព័ត៌មានពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរទុង បានឱ្យដឹងថា ទីផ្សារ ផ្លែសំរ៉ង មានលក្ខណៈងាយស្រួលបំផុត ពោលគឺដល់​រដូវ​ប្រមូលផល មានឈ្មួញក្នុងស្រុកមកចាំប្រមូលទិញ​នៅក្នុងសហគមន៍តែម្តង ដែល​មានតម្លៃចន្លោះពី៣៥០០០រៀលទៅ៤៥០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យ​ទៅតាមគុណភាពនៃផ្លែសំរ៉ង។ នេះបើតាមក្រសួងបរិស្ថាន។

 ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post