កម្មករនៅក្នុងសម្លៀកបំពាក់ខាងក្រៅ ត្រូវបានគេឃើញកំពុងដាក់មឈូសឈើតម្រៀបគ្នាដែលដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងលេណដ្ឋាននៅកោះហាត(Hart)។
ក្រុមមន្រ្តីនៅទីក្រុងញូវយ៉កបាននិយាយថា ការបញ្ចុះសពកំពុងត្រូវបានធ្វើនៅទីតាំងដែលត្រូវបានប្រើប្រាស់ជាយូរមកហើយ សម្រាប់មនុស្សស្លាប់ដោយគ្មានសាច់ញាតិ ឬគ្រួសារដែលមិនអាចមានលទ្ធភាពធ្វើពិធីបុណ្យសព។
នៅរដ្ឋញូវយ៉កមានករណីឆ្លងជំងឺកូវីដ១៩ ត្រូវបានអះអាងច្រើនជាងរដ្ឋណាៗទាំងអស់នៅសហរដ្ឋអាមេរិក។
ចំនួនអ្នកស្លាប់ដោយជំងឺកូវីដនៅរដ្ឋញូវយ៉កគឺមានជិត១៦២.០០០នាក់ ក្នុងនោះ៧.៨៤៤នាក់បានស្លាប់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានឱ្យដឹងថា ជាធម្មតាសាកសពប្រមាណ២៥នាក់ក្នុងមួយសប្តាហ៍ត្រូវបានគេបញ្ជូនទៅកប់នៅលើកោះនេះ ហើយប្រតិបត្តិការបញ្ចុះសពបានកើនឡើងពីមួយថ្ងៃក្នុង១សប្ដាហ៍ទៅ៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយមានការបញ្ចុះសពប្រមាណ២៤សពក្នុងមួយថ្ងៃ៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ khmernas