Sponsor

មួយរយៈពេលចុងក្រោយនេះ យើងឃើញសកម្មភាពគណបក្សខ្មែរក្រោក បានចុះគ្រប់បណ្ដាខេត្ត ក្រុងដែលផ្ទុះជំងឺរលាកសួតកូវីដ១៩ ដើម្បីចូលរួមផ្សព្វផ្សាយ និងបង្ការការរីករាលដាលនៃជំងឺនេះ។

យ៉ាងណាប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅតែបន្តសកម្មភាពនេះ គឺចូលរួមចំណែកខិតខំ បង្ការជំងឺ ដេីម្បីពួកអ្នក (ពលរដ្ឋ) និងសុំណូមពរកុំបន្លាស់ទី និងរក្សាអនាម័យដេីម្បីពួកយេីង សុំតែប៉ុណ្ណឹងទេ។

លោកបានបន្ថែមទៀតថា កុំមេីលងាយសភាពការ កុំអាងសួតដែក សួតស្ពាន់ ពេទ្យកម្ពុជាមានចំនួនតិច មិនអាចទប់ជាប់ទេ ប្រសិនជាមានការឆ្លង ពីសហគមន៍ ទៅសហគមន៍ ដែលមាន មនុស្សច្រេីន ។

កុំចំណាយពេលឥតបានការ ទៅដល់ស្រុក គេឃាំង១៤ ថ្ងៃ មកវិញគេ ឃាំង១៤ ថ្ងៃទៀត ! អស់២៨ថ្ងៃឥតប្រយោជន៍ទេ ។

ជាមួយគ្នានេះដែរលោកសូមអំពាវនាវ ដល់បងប្អូនអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមេត្តា អនុវត្តន៍ម៉ឹងម៉ាត់ចំពោះវិធានការចត្តាឡីសក្តិ ចៀសវាងអសកម្មលេីចំណុចដ៏សំខាន់នេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor