ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បានអះអាងថា លោកនាយករដ្ឋមន្រ្តី Boris Johnson បានចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីត្រូវបានព្យាបាលជំងឺឆ្លងកូវីដ១៩ ប៉ុន្តែនឹងមិនទាន់អាចវិលទៅធ្វើការវិញភ្លាមៗទេ។
លោក Boris Johnson អាយុ៥៥ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ គឺ១០ថ្ងៃបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ លោកត្រូវសម្រាលនៅកន្លែងសង្គ្រោះបន្ទាន់បីយប់។
Downing Street បានប្រកាសថា នាយករដ្ឋមន្រ្តីនឹងបន្តការជាសះស្បើយនៅឯគេហដ្ឋានរបស់គាត់Checkers។
តាមយោបល់របស់ក្រុមគ្រូពេទ្យ លោកនាយករដ្ឋមន្រ្តីអង់គ្លេស នឹងមិនវិលត្រឡប់មកធ្វើការវិញភ្លាមៗទេ ហើយលោកថ្លែងអំណរគុណដល់គ្រូពេទ្យរាល់គ្នានៅមន្ទីរពេទ្យថូម៉ាសសម្រាប់ការថែទាំដ៏អស្ចារ្យមកលើរូបលោក។
ចំនួនមនុស្សដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នៅមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថានឹងកើនដល់ចំនួន១ម៉ឺននាក់នៅថ្ងៃអាទិត្យទី១២មេសា៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ khmernas