header ads

Sponsor

ភ្នំពេញ៖ អាល់កុលក្លែងក្លាយ (មេតាណុល) ដែលជាសារធាតុពុលមិនអាចយកប្រើប្រាស់បាន ជាង ៦ម៉ឺន ៤ពាន់លីត្រ ត្រូវបានសមត្ថកិច្ចបំផ្លាញចោល នៅទីតាំងស្ថានីយ៏បូមទឹកស្អុយទី១ទំនប់កប់ស្រូវ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មលោក ឌឹម ថេង បានមានប្រសាសន៍ថា ជនខិលខូចបានឆ្លៀតឱកាសជួញដូរអាល់កុលក្លែងក្លាយ ស្របពេលតម្រូវការអាល់កុលកើនឡើង នៅក្នុងស្ថានភាពប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបប្រទះ នូវការរាតត្បាតនៃវីរុសកូវីដ១៩។

លោក ឌឹម ថេង បាននិយាយថា៖«អគ្គនាយក ដែលមានអាណត្តិផ្តល់ដោយច្បាប់បាន បន្តស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប បានជាបន្តបន្ទាប់នូវសារធាតុមេតាណុលទាំងនេះដែលជនខិលខូចដាក់លក់ក្នុងរូបភាពជាអាល់កុលសម្រាប់ប្រើប្រាស់កំចាត់មេរោគ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភ័នច្រឡំជាអាលកុលពិត»។

បើតាមអគ្គនាយករងរូបនេះ អាល់កុលក្លែងក្លាយ (មេតាណុល) ដែលជាសារធាតុពុល មិនអាចយកទៅប្រើប្រាស់ ក្នុងការកម្ចាត់មេរោគបានទេ ហើយវាថែមទាំងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ទៀតផង។អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការ ប្រកបអាជីវកម្ម ដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post