header ads

Sponsor

នាពេលថ្មីៗនេះ ទូរសព្ទម៉ូដែលថ្មីចុងក្រោយនៃត្រកូល Y គឺ Y50 កំពុងបានធ្វើឲ្យសារព័ត៌មានជាច្រើននៅតំបន់អាស៊ី មានការចាប់អារម្មណ៏ជាខ្លាំង ព្រោះដោយសារអ្នកគាំទ្រនៅទូទាំងទ្វីបអាស៊ីទទូចចង់ដឹងពី Spec និងតម្លៃចេញលក់ជាផ្លូវការ ដែលពួកគាត់ទន្ទឹងរង់ចាំយូរ។

តម្លៃជាផ្លូវការដំបូងរបស់ Y50 ត្រូវបានទម្លាយឲ្យដឹងមុនដំបូងគេនៅលើពិភពលោក តាមរយៈ vivo ប្រចាំប្រទេសកម្ពុជា ដែលបានចេញលក់ Y50 ផ្លូវការដំបូងគេបំផុតនៅលើពិភពលោក។ ខាងក្រុមហ៊ុន vivo នៅប្រទេសកម្ពុជាយើងបានបង្ហើបឲ្យដឹងថា ទីផ្សារប្រទេសកម្ពុជាជាទីផ្សារពិសេស ដែលមានសក្ដានុពលធំធេង និងមានអ្នកគាំទ្រស្មោះត្រង់ ដែលជាហេតុនាំឲ្យក្រុមហ៊ុន vivo សម្រេចយកប្រទេសកម្ពុជាជាប្រទេសបើកឆាក Y50 មុនដំបូងគេបំផុត សូម្បីតែប្រទេសក្បែរខាង ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬឥណ្ឌា ក៏ពុំទាន់មានព័ត៌មានគ្រប់គ្រាន់ពី Y50 ដែរ។ វីដេអូជាផ្លូវការរបស់ Y50

ត្រូវបានផលិតដំបូងមុនគេនៅប្រទេសកម្ពុជា ហើយត្រូវបានចែកចាយបន្តទៅកាន់ទីផ្សារដទៃខាងលើ ដើម្បីផ្សព្វផ្សាយក្នុងទីផ្សាររបស់ខ្លួន។ នេះជាមោទនភាពមួយសម្រាប់ vivo កម្ពុជាផ្ទាល់។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីបានជ្រាបច្បាស់ពីគុណតម្លៃរបស់ Y50៖

ក្នុងតម្លៃត្រឹមតែ $249 ដែលជាតម្លៃផ្លូវការរបស់ទីផ្សារប្រទេសកម្ពុជា Y50 បង្អួតនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងមានតម្លៃសមរម្យមិនគួរឲ្យជឿ។ បើយោងតាមរបាយការណ៍លទ្ធផលផ្លូវការរបស់ vivo កម្ពុជា ដែលបានចែករំលែកទៅកាន់សារព័ត៌មានក្នុងស្រុកនានា កាលពីប៉ុន្មនាថ្ងៃមុន បានឲ្យដឹងថា ចំណុចពិសេសរបស់ Y50 មានទាំងអស់ ០៩ ចំនុចធំៗ​ តែយើងសូមដកស្រង់ចំនុចពិសេសៗធំតែប៉ុណ្ណោះ រួមមាន៖

1. Ultra O Screen

អេក្រង់ Ultra O ដែលមានទំហំដល់ទៅ 6.53 អ៊ីង ដោយសារយើងបានខិតខំប្រឹងប្រែងបង្រួមកាមេរ៉ាឲ្យមានទំហំតូច។

សមាមាត្ររបស់ខ្លួនធៀបនឹងអេក្រង់គឺ 90.77 % ហើយសមាមាត្ររវាងបណ្ដោយ និងទទឹងគឺរហូតដល់ទៅ 19.5 : 9 និងមានកម្រិត
Resolution Full HD ដល់ទៅ 2340 x 1080។ ដើម្បីធ្វើឲ្យកាន់តែឥតខ្ចោះ យើងបានកែច្នៃកម្មវិធី App

ធ្វើយ៉ាងណាឲ្យសាកសមនឹងទំហំអេក្រង់ដ៏ទូលាយរបស់យើង។ ទាំងនេះដើម្បីធានាបានថា រូបភាពដែលបានបង្ហាញមកនឹងធ្វើឲ្យលោកអ្នកបំភ្លេចមិនបាន។

2. 8 GB RAM+128 GB ROM កម្មវិធីដើរកាន់តែលឿន ថ្មកាន់បានកាន់តែច្រើនថ្ងៃថែមទៀត បើក និងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លែងជាកង្វល់ទៀតហើយ នៅពេលលោកអ្នកចាប់ប្រើ Y50 តាំងពីវិនាទីដំបូងតទៅមុខ។

សមត្ថភាពនេះអាចទៅរួច ដោយយើងបានប្រើប្រាស់ឆីបលឿនបំផុតដែលមនុស្សជាតិអាចផលិតបាន គឺឆីប Snapdragon 665 processor ដែលមាន RAM 8 GB ដែលនេះមានន័យថា បើលោកអ្នកប្រើប្រាស់​ Y50 លោកអ្នកលែងមានបញ្ហាទូរស័ព្ទដើរយឺតទៀតហើយ ។ បន្ថែមពីលើនេះ​ លោកអ្នកនឹងមានបរិមាណបន្ទុកដល់ទៅ 128 GB សម្រាប់ផ្ទុករូបភាព វីដេអូ និងព័ត៌មានសំខាន់ៗរាប់មិនអស់។ ការលុបឯកសារ ឫរូបចាស់ៗចោល លែងជាកង្វល់ទៀតហើយ ។ Y50
ដោះស្រាយបញ្ហាឲ្យលោកអ្នកជានិច្ច ធ្វើឲ្យជីវិតកាន់តែងាយស្រួល និងរីករាយ។

3. ទំហំថ្មដល់ទៅ 5000 mAh បើកតន្ត្រីពីព្រឹកទល់ព្រលប់ ទស្សនាកម្មវិធីទូរទស្សន៍ល្បីៗតភាគគ្នាបន្តបន្ទាប់ ឫក៏លេងហ្គេមជក់រហូតដល់យប់ ជារឿងធម្មតាទៅហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក Y50 ។ ថ្មយក្សរហូត 5000 មិល្លីអំពែម៉ោង មានថាមពលគ្រប់គ្រាន់នឹងអូសកម្មវិធីធំៗពេញ១ថ្ងៃតែម្តង ដោយពុំបាច់ប្រើថាមពលជំនួយ ឫសាកថ្មឡើយ។ ដើរលេងកំសាន្តទៅតំបន់ដាច់ស្រយាល ក៏ជារឿងអតីតកាលដែរ ដោយសារថ្មរបស់ Y50 អាចកាន់ថ្មបានច្រើនថ្ងៃហួសពីការស្មាន។ ដើរលេងដោយសប្បាយចិត្ត និងស្ងប់ចិត្ត មានតែ Y50 មួយប៉ុណ្ណោះ។

4. កាមេរ៉ាកាន់តែឆ្លាត ថតរូបកាន់តែស្អាត

បើកឳកាសថ្មីៗឲ្យភាពច្នៃប្រឌិតរបស់លោកអ្នក ដោយសារ Y50 មានមុខងារពិសេសៗជាច្រើនដែលលោកអ្នកមិនរំពឹងថា អាចទៅរួច៖

 កាមេរ៉ាចំបងដល់ទៅ​ 13 MP​ ដើម្បីចាប់យករូបភាពលម្អិតឥតទាស់។
 កាមេរ៉ាមុំធំមហិមា ដល់ទៅ 120 ដីក្រេ (Super Wide-Angle Camera 120-degree) ទំហំ 8 MP ធានាថា លោកអ្នកថតយករូបទេសភាពនៅខាងក្រៅបានល្អឥតខ្ចោះ។
 បើលោកអ្នកចង់ថតរូបជិតៗ ដែលមានចម្ងាយត្រឹម 4 សង់ទីម៉ែត្រ លែងជាកង្វល់ទៀតហើយ ព្រោះកាមេរ៉ា 2 MP Macro របស់ Y50 នឹងជូនលោកអ្នកទៅកាន់ពិភពតូចល្អិត ហើយចាប់យករូបភាពនៅក្នុងពិភពនោះជាមួយគ្នា យ៉ាងច្បាស់ និងល្អិតល្អន់ជាទីបំផុត។
 លោកអ្នកអាចថតយកផ្ទៃខាងក្រោយព្រាលៗ (Bokeh) ស្រស់ស្អាតបាន ព្រោះយើងបានបំពាក់នូវកាមេរ៉ាមួយសម្រាប់មុខងារនេះ
ដែលមានទំហំ 2 MP ធានាថា លោកអ្នកនឹងបំភ្លេចកាមេរ៉ាអាជីពចោល
នៅពេលបានសាកល្បងប្រើមុខងារពិសេសនេះ​ដែលផ្ដល់ជូនដោយ Y50៕

5. រូបភាពពេលរាត្រីកាន់តែភ្លឺ កាន់តែច្បាស់ កាន់តែមិនគួរឲ្យជឿ!

ប្រសិនបើលោកអ្នកសាកល្បងថតរូបនាពេលរាត្រីជាមួយ Y50 លោកអ្នកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផ្ទាល់ថា
កាមេរ៉ាទូរស័ព្ទអាចថតយករូបភាពនាពេលយប់ បានល្អដល់កម្រិតនេះឡើយ។ មិនមែនជាការចៃដន្យទេ ព្រោះ Y50 ត្រូវបានបង្កើតឡើង ដោយប្រើសមីការដ៏ឈ្លាសវៃ ជួយកែលម្អពន្លឺ និងរូបភាព ជៀសវាងនូវ Noise និងរូបភាពភ្លឺដុំៗ មិនស្មើគ្នា។ មុខងារពិសេស លោកអ្នកអាចប្រើប្រាស់បានទាំងកាមេរ៉ាងក្រោយ និងមុខ។

6. Ultra Stable Video វីដេអូមានលំនឹង

មាន Y50​ ក្នុងដៃ លោកអ្នកលែងបារម្ភខ្លាចញ័រដៃ ឫរលាក់ ពេលថតវីដេអូទៀតហើយ។ ការងារយើងមួយសំខាន់ជាងគេសម្រាប់យើង គឺត្រូវធ្វើយ៉ាងណា ឲ្យវីដេអូដែលលោកអ្នកថត ទោះពេលកំពុងរត់ក្តី ពេលទស្សនាគឺពុំមានឃើញញ័រ ឫរលាក់ឡើយ។ នេះដោយសារយើងខិតខំរិះរកបច្ចេកវិទ្យាលំនឹងថ្មី ដើម្បីឲ្យវីដេអូដែលលោកអ្នកថតចេញ ដូចខ្សែភាពយន្តខ្នាតធំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post