header ads

Sponsor

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ក្រសួងបានត្រៀមចេញសេចក្ដីណែនាំរួចហើយ ប្រសិនណាបើកម្ពុជាអាចមានករណីស្លាប់ដោយសារជំងឺកូវីដ១៩នាពេលខាងមុន គឺសាកសពនឹងត្រូវឱ្យយកទៅកប់ឬបូជាភ្លាម ដោយមិនអនុញ្ញាតឱ្យសាច់ញាតិយកសពទៅដង្កល់ទុកសម្រាប់ធ្វើបុណ្យឡើយ។

ការលើកឡើងនេះ ខណៈលោកក្រើនរំលឹកថា កម្ពុជាមានផ្លូវពីរដែលត្រូវដើរទៅ គឺផ្លូវទីមួយ គ្រួសារនិងសហគមន៍អាចគេចផុតពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តនូវការបទបញ្ជានិងការណែនាំរបស់សម្ដេច ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ដោយឡែកផ្លូវមួយទៀត គឺផ្លូវដែលអាចធ្វើឱ្យគ្រួសារប្រឈមហានិភ័យខ្ពស់ទៅនឹងអសុភមង្គលនិងការស្លាប់បាត់បង់ជំវិត ប្រសិនណាមិនគោរពបទបញ្ជារបស់រដ្ឋាភិបាល ឬសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post