ក្រសួងសុខាភិបាលបានត្រៀមគ្រូពេទ្យជំនាញដែលអាចព្យាបាលជំងឺកូវីដ១៩មានចំនួន៦៧០នាក់ដើម្បីព្យាបាលអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ដូច្នេះថា៖«យើងបានត្រៀមគ្រូពេទ្យជំនាញ៦៧០នាក់។ ខ្ញុំយល់ថា យើងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបាន ហើយនឹងពង្រីកជាបន្តបន្ទាប់»។
គ្រូពេទ្យទាំង៦៧០នាក់នេះបានបណ្ដុះបណ្ដាលរួចរាល់ពីបច្ចេកទេសក្នុងការព្យបាលការថែទាំនៃជំងឺកូវីដ១៩ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃចំនួនអ្នកផ្ទុកកូវីដ១៩នេះ៕
ផ្ដល់សិទ្ធិដោយ៖ khmernas