header ads

Sponsor

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករខ្មែរ អំពីសេចក្តីប្រកាស​បម្រាម​គោចររបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីការទប់ស្កាត់​ការីករាលដាលជំងឺកូវីដ១៩ ដែលនឹងចូលជាធរមានចាប់ពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០តទៅ រហូតដល់ស្ថានភាពវិលត្រឡប់មកភាពប្រក្រតីវិញ ដែលមាន​ខ្លឹមសារដូចខាងក្រោម៖

១. ហាមមិនឲ្យប្រជាជនទូទាំងប្រទេសចេញក្រៅផ្ទះ ចាប់ពីម៉ោង ១០:០០ យប់ដល់​ម៉ោង ៤:០០ ព្រឹក លើកលែងតែមានការចាំបាច់ ឬអ្នកបំពេញការងារផ្នែកវេជ្ជសាស្រ្ត ធនាគារ ដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ថ្នាំពេទ្យ បរិក្ខាពេទ្យ កាសែត ប្រេងឥន្ទនៈ ទំនិញនាំចេញនាំចូល ការដឹកជញ្ជូនមនុ​ស្សទៅដាក់​នៅដោយឡែក ការចេញចូលធ្វើការដូរវេនយប់ ឬការធ្វើដំណើរទៅព្រលានយន្តហោះ ត្រូវមានលិខិតធានាភាពចាំបាច់ក្នុងការធ្វើដំណើរ និង​​ឯកសារបញ្ជាក់ទំនិញទាំងនោះ។ ជនណាដែលល្មើសនឹងបម្រាមខាងលើ ត្រូវជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យ​ប្រមាណ ១២៥០ដុល្លារ ឬត្រូវពិន័យ និងជាប់ពន្ធនាគារ។

២. ក្នុងករណីសេចក្តីប្រកាស ឬបទបញ្ជាកន្លងមក ដែលមានខ្លឹមសារដូចក្នុងចំណុចទី១ នៅតាមខេត្ត តំបន់ ឬទីកន្លែងផ្សេងទៀត ត្រូវបន្តអនុវត្តដដែល។

៣. ក្នុងករណីអ្នកដំណើរមិនអាចចេញពីប្រទេសថៃបាន ចាត់ឲ្យគណៈកម្មការកូវីដខេត្ត ក្រុង ចាត់ចែងគ្រប់គ្រងអ្នកទាំងនោះ ដើម្បីការពារការរាតត្បាតជំងឺតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់។

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជំរុញឲ្យពលករខ្មែរនៅថៃ ចូលរួមសហការជាមួយ​អាជ្ញាធ​រថៃ ក្នុងការអនុវត្តតាមសេចក្តីប្រកាសបម្រាមគោចរនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់​ការរាលដាលនៃជំងឺកូវីដ១៩។

ក្នុងករណីពលករខ្មែរនៅប្រទេសថៃមានបញ្ហា អាចទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃតាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ និងលេខ ០៩៤ ០៩២៥៩០៥៕

ផ្ដល់សិទ្ធិដោយ៖​khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post