រដ្ឋាភិបាលជប៉ុនបាន សម្រេចផ្ដល់ប្រាក់ដល់ពលរដ្ឋខ្លួនទាំងអស់ ដែលក្នុងម្នាក់ទទួលបាន១សែនយ៉េនឬស្មើរនឹង៩៣០ដុល្លារ ដើម្បីជួយសម្រាលការលំបាកខណៈកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
ដើមឡើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ប្រាក់ចំនួន៣០ម៉ឺនយ៉េនក្នុងមួយគ្រួសារ ដែលបានបាត់បង់ប្រាក់ចំណូល ប៉ុន្តែគម្រោងនោះបានទទួលរងការរិះគន់យ៉ាងខ្លាំង ព្រោះការចំណាយនេះ ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញនិងតិចតួចពេក។
ការផ្ដល់ទឹកប្រាក់១សែនយ៉េនដល់ប្រជាពលរដ្ឋម្នាក់ៗនេះ នឹងធ្វើឱ្យរដ្ឋាភិបាលជប៉ុនចំណាយថវិកាអស់ជាង១,២ទ្រីលានយ៉េនឬស្មើនឹង១១ពាន់លានដុល្លារ៕
ប្រភព៖ ASIAN REVIEW

ផ្ដល់សិទ្ធិដោយ៖ khmernas