header ads

Sponsor

ឈ្មោះថា​ល្បែង​ទាញព្រ័ត្រ​ គឺ​សំដៅ​ទៅដល់​ខ្សែ​ដែក​គេ​យក​មក​ទាញ​សាក​កម្លាំង​ឱ្យ​ដឹង​ឈ្នះ​ចាញ់​។ បែងទាញព្រ័ត្រ​ជា​ល្បែង​ដែល​មាន​ប្រជាប្រិយ​មួយក្នុងចំណោម​ល្បែង​មួយ​ចំនួន​ទៀត​រួមមាន​បោះ​អង្គញ់ ចោល​ឈូង និង​លាក់កន្សែង​ជាដើម ដែល​ពលរដ្ឋ​ខ្មែរ​តែង​និយម​លេង​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី។ លើស​ពី​នេះ​ទាញព្រ័ត្រ​ក៏​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​កាលពី​ឆ្នាំ​២០១៥។
សមាសភាព​អ្នកលេង​ល្បែង​នេះ​គឺ​គេ​ត្រូវ​បែង​ចែក​ជា​២​ក្រុម ដោយ​ក្រុម​ម្ខាងៗ​មាន​អ្នកលេង​យ៉ាងតិច​៥​នាក់ ឬ​ចាប់ពី​១០​នាក់​ឡើង​ទៅ​។ ល្បែង​នេះ​ធ្វើ​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ ដោយ​អ្នកលេង​ស្រែក​ហ៊ោ​កញ្ចៀវ​ព្រមៗ​គ្នា ទៅតាម​ការ​ប្រឹង​កម្លាំង​របស់​គេ​រៀងៗ​ខ្លួន ចំណែក​អ្នកទស្សនា​វិញ​ក៏​ខំប្រឹង​ស្រែក​ហ៊ោ​ជួយ​លើកទឹកចិត្ត ឬ​ជំរុញ​ដល់​អ្នកលេង​ឱ្យ​ប្រឹង​ទាញព្រ័ត្រ​យកឈ្នះ​ក្រុម​ម្ខាងៗ ដែល​គេ​គាំទ្រ។
ដោយសារតែ​ល្បែង​នេះ​នៅតែ​មានតម្លៃ​ក្នុង​សហគមន៍​ខ្មែរ​គ្រប់ទិសទី​នេះ ហើយ​ទើប​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ​បញ្ចូល​ល្បែង​នេះ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃ​មនុស្សជាតិ​ទៅតាម​សំណើ​រួមគ្នា​មួយ​នៃ​ប្រទេស​ចំនួន​៤ គឺ​កម្ពុជា ហ្វីលីពីន ប្រទេស​កូរ៉េ និង​វៀតណាម ដែល​ក្រុម​ប្រទេស​ទាំងនេះ​ដែល​មាន​ល្បែង​ប្រហាក់ប្រហែល​គ្នា។
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post