header ads

Sponsor

ភ្នំពេញ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ទឹកស្អាតនៅរាជធានីភ្នំពេញ មានគុណភាពល្អដូចទីក្រុងតូក្យូ ប្រទេសជប៉ុនដែរ។

លោក ហេង សុខគង់ បានបញ្ជាក់ដូច្នេះថា៖«សូមជម្រាបថា ទឹកនៅរាជធានីភ្នំពេញ ជាប់គុណភាពជាទឹកល្អ ល្អមែនទែនរហូតទៅដល់ស្មើនឹងទីក្រុងតូក្យូប្រទេសជប៉ុន ហើយទឹកដែលចេញមកពីរ៉ូប៊ីណេ គឺយើងអាចផឹកបានផ្ទាល់តែម្តង នៅសៀមរាបដូចគ្នា។ អញ្ចឹងហើយគុណភាពទឹកនៅកម្ពុជាយើងខ្ពស់មែនទែន ដែលយើងជំរុញតភ្ជាប់ទៅដល់រដ្ឋាករទឹកដទៃទៀត»។

បើតាមលោក ហេង សុខគង់ ក្រៅពីទឹកនៅរាជធានីភ្នំពេញ ទឹកស្អាតនៅខេត្តសៀមរាប ដែលចេញពីក្បាលរ៉ូប៊ីណេក៏អាចយកមកផឹកបានដែរ ព្រោះទឹកដែលហូរកាត់ប្រព័ន្ធបំពង់ទុយោនេះ មានការធ្វើប្រព្រឹត្តកម្មច្បាស់លាស់ ពោលគឺមិនត្រឹមតែដាក់សាច់ជូឱ្យថ្លាទេ តែក៏មានដាក់ប្រព័ន្ធសម្លាប់មេរោគ រួមទាំងថ្នាំការពារផលប៉ះពាល់ផងដែរ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតទឹកស្អាតទូទាំងប្រទេសចំនួន២៩០កន្លែង ដោយក្នុងនោះ មានរដ្ឋាករស្វយ័តរាជធានីភ្នំពេញ និងសៀមរាបរបស់រដ្ឋមានចំនួន១១ និងរដ្ឋាករទឹកឯកជនរបស់អង្គការ World Bank ។ នេះជាការបញ្ជាក់របស់លោក ហេង សុខគង់។

ផ្ដល់សិទ្ធិដោយ​ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post