header ads

Sponsor

ប្រជាជនអាមេរិកចំនួន៤,៤លាននាក់ផ្សេងទៀត បានដាក់ពាក្យស្នើសុំអត្ថប្រយោជន៍​ពីបាត់​បង់​ការ​ងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ខណៈ​ការ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​ប្រទេសដោយសារជំងឺរាតត្បាត នៅតែបន្តកើនឡើង។

ពាក្យសុំថ្មីៗនេះ បាននាំឱ្យមានចំនួនអ្នកបាត់បង់ការងារធ្វើសរុបនៅសហរដ្ឋអាមេរិក​ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​បាន​កើន​ដល់​២៦,៤​លាន​នាក់​។

សេដ្ឋវិទូបានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីមហា​វិបត្តិ​សេដ្ឋ​កិច្ច​ក្នុង​ទស​វត្ស​ឆ្នាំ១៩៣០ ។

នៅសហរដ្ឋអាមេរិក សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងធ្លាក់ចុះ៥,៩% នៅឆ្នាំនេះ នេះបើយោង​តាម​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​។ ក្នុងរយៈពេលតែប្រាំមួយសប្តាហ៍មកនេះ ការកើនឡើងនៃអ្នកបាត់បង់ការងារធ្វើ បានកើនលើស​ចំនួន​ការងារ​ដែល​ត្រូវ​បានបង្កើតឡើង ក្នុង រយៈពេលជិតមួយទសវត្សមកនេះ។

ជាការឆ្លើយតប រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តថវិកាជួយសង្គ្រោះជាង២​ទ្រី​លាន​​ដុល្លារ ដើម្បី​គាំ​ទ្រ​ដល់​អ្នក​បាន​បាត់​បង់​ការ​ងារ​ធ្វើ និងដើម្បីបង្កើនការចំណាយក្នុងចំណោមវិធានការណ៍ផ្សេងៗទៀត៕

ប្រភព៖BBC

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post