នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព ដែលមានឈ្មោះថា ZecOps បានរកឃើញបញ្ហាសន្តិសុខក្នុងកម្មវិធីសារអេឡិចត្រូនិក លើប្រព័ន្ធប្រតិបត្តិការ iOS (iPhone & iPad)។ បញ្ហានេះអនុញ្ញាតឲ្យហេកខ័រ ធ្វើការគ្រប់គ្រងទូរស័ព្ទដៃ ឬ iPad ជនរងគ្រោះ ដោយគ្រាន់តែផ្ញើសារចូលគណនីអ៊ីម៉ែល ដែលបើកមើលក្នុងទូរស័ព្ទ iPhone ឬ iPad នោះប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ ZecOps ក៏បានបន្ថែមទៀតថា បញ្ហាដែលបានរកឃើញខាងលើគឺកើតមានតាំងពី ៨ឆ្នាំមុន ពោលគឺចាប់តាំងពីប្រព័ន្ធប្រតិបត្តិការ iOS កំណែ ៦ រហូតដល់ កំណែ ១៣.៤.១ បច្ចុប្បន្ន។
ដើម្បីការពារទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នកពីការវាយប្រហារខាងលើ សូមធ្វើបច្ចុប្បន្នភាព (update/patch) ទៅកាន់កំណែធំជាង ១៣.៤.១ ជាបន្ទាន់។