header ads

Sponsor

កាលពីព្រឹក​ថ្ងៃទី​២៦ ខែមេសា ម្សិលមិញ​​នេះ លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល  ដឹកនាំ​លោក​ស្នងការរង ,​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥ ,​លោក​អធិការ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​ដំបូក​ចែវ​ជា​ច្រើនរូប ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ដោយ​ថ្មើរជើង​ពី​គោលដៅ​បាក​ដាយ និង​គោលដៅ​ចំការចេក ដែលជា​ចំណុះ​ឲ្យ​ប៉ុស្ដិ៍​ដំបូក​ចែវ ​មាន​ប្រវែង​៤៧០០​ម៉ែត្រ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ នៅក្នុង​តំបន់ស​មិន​មាន​ការរំលោភ​សាងសង់ ឬ​ ដាំ​ដំណាំ​ផ្សេងៗ​ពី​ភាគី​ខាង​វៀតណាម​ចូលក្នុង​ទឹកដី​ខ្មែរ​បានឡើយ ។​

បន្ទាត់​ព្រំដែន​ដំបូង​ចែវ​មាន​ប្រវែង​៤៧០០​គីឡូម៉ែត្រ ធ្វើដំណើរ​ថ្មើរជើង​ទាំង​ទៅ​ទាំង​មក​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ។ ​ការចុះពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​នេះ ឃើញថា​ មាន​តង់​ដែល​ទាន​ហាន​វៀតណាម​ សាងសង់​បណ្ដុះ​អាសន្ន ​ដើម្បី​ជា​ការ​ទប់ស្កាត់​កូ​វីដ​–១៩​ ។

ក្នុងចុះ​ពិនិត្យ​នោះដែរ លោកស្នងការ​ ក៏បាន​ឲ្យ​ភាគី​ខាង​វៀតណាម រុះរើ​តង់​ចេញ​ឲ្យ​ឆ្ងាយ​ពី​បន្ទាត់​ស​ក្រោយពី​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​ ខាង​ភាគី​វៀតណាម​បាន​សាងសង់​តង់​ចំនួន​៩​កន្លែង ​និង​ចង​ជា​អង្រឹង​ចូល​ក្នុង​តំបន់ស​ ក៏​កម្លាំង​ប្រាប់​ទៅខាង​វៀតណាម​រុះរើ ​និង​ដកថយ​ក្រោយ​ឲ្យ​បាន​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន​ជា​តំបន់ស ។

ទាក់ទងនឹងករណីនេះដែរ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាត់ទុកសកម្មភាព ថាជាចរិតឆ្លៀតឱកាស ជនជាតិឆ្លៀតឱកាស ខណៈកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post