header ads

Sponsor

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេស ដោយ​សារជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្ដប់លើកម្ពុជា ចាប់​ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា។ នេះបើតាមសេចក្ដីជូនដំណឹង​របស់​ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២០។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់បណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៥អង្សាសេ ដល់ ២៧អង្សាសេ និង សីតុណ្ហភាព​អតិបរមា មានពី ៣៤ ដល់ ៣៧អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅភាគពា​យ័ព្យ និងភាគខាងត្បូងពីកម្រតតិចទៅច្រើន។

រីឯនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាចាប់ពី ២៤ ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី ៣៣ ដល់ ៣៦អង្សាសេ និងមានភ្លៀង​ធ្លាក់រាយប៉ាយក្នុងកម្រិតតិច។ចំណែកនៅតំបន់មាត់សមុទ្រវិញ តុណ្ហភាព​អប្បបរមា​ចាប់ពី ២៥ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី ៣២ ដល់ ៣៤អង្សាសេ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិច ទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការ​ប្រុងប្រ​យ័ត្ន​ឲ្យបានខ្ពស់ ចំពោះបាតុភូត ផ្គរន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើង ជាពិ​សេសនៅតំបន់ជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៩ មេសាដល់ ១ខែឧសភា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post