header ads

Sponsor

អង្គការ ជីវិតសត្វស្លាប់អន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។

បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី​ពីប្រភេទ​ទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សី ទន្ទ្រីតធំ ធ្វើការបម្លាស់ ទីដ៏គួរ​ឱ្យភ្ញាក់​​ផ្អើល​ពោលគឺវាធ្វើដំណើរជាង៨,០០០ គីឡូម៉ែត្រ ចេញពីទីតាំង​ដែលរកចំ​ណីនៅរដូវមិន​បន្ត​ពូជក្នុងប្រទេសអូស្រ្តាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា(ហើយ និង នៅក្នុងប្រទេស​ឥណ្ឌា ភាគខាងលិច) ។ 

អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិ រក​ឃើញ​នៅតំបន់ការពារទេសភាពព្រែកល្ពៅ ដែលនេះប្រហែលជាសត្វដែលស្ថិត​នៅក្នុង​ក្រុមសត្វចំនួនពីរ (មានឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នក សិក្សាអូ​ស្រ្តាលី​បានដាក់ឧបករណ៍បញ្ជូនសារ(solar transmitter) ហើយសត្វទាំង​ពីរនេះត្រូវ​បានកត់ត្រាថា បានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្រ្តាលី ដោយជោគជ័យ​ក្រោយចេញពីទីតំាង​ពង​កូន​នាឆ្នាំកន្លងទៅថ្មីៗនេះ។

​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ កំពុងទទួលបានការគាំទ្ររបស់អង្គការ BirdLife នៅក្នុងប្រទេសកម្ពុជា ដែលទី​តាំងនេះស្ថិតនៅភាគខាងត្បូងឈៀង​ខាងកើតនា​ប្រទេសកម្ពុជា ៕ AKP

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post