header ads

Sponsor

នេះជាវីដេអូសារភាពរបស់ជនសង្ស័យជាចោរឈ្មោះ ហួន ណាវី ភេទស្រី លួចលុយពេលម្ចាស់ផ្ទះអត់នៅ បែរជាប្រឌិតរឿងប្រាប់ម្ចាស់ផ្ទះ និងសមត្ថកិច្ចថាជាករណីប្លន់ ។ 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលេីកឡេីងនោះទេ ការពិតជាករណីប្រព្រឹត្តិអំពេីលួចដោយខ្លួនឯង ហេីយប្រឌិតប្រាប់ម្ចាស់ផ្ទះនិងសមត្ថកិច្ចថាជាករណីប្លន់
​នៅថ្ងៃអង្គា ទី២១​ ខែ​មេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦:២០នាទី​ល្ងាច​ ស្ថិត​នៅ​ផ្ទះ​លេខ​១៧ ​ផ្លូវ​បេតុង​ ភូមិថ្មគោលទី២ សង្កាត់​ចោមចៅ​ទី​២​ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មានស្ដ្រី​ម្នាក់​ពេល​ម្ចាស់​ផ្ទះ​មិន​នូវ​បែក​គំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡាម​​មក​ចាក់​ អា ជេីងខ្លួន​ឯង​ រួចរត់​ទៅ​​បំប៉ោង​សភាព​ការណ៍​ ថាមានករណីចោរប្លន់យកលុយ​អស់​ចំនួន​២៥០០$​ ដល់​ពេល​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែនជ័យ​ចុះ​មក​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទេីប​ដឹង​ថា​ ជន​សង្ស័យ​គឺ​ជាអ្នក​​ប្រឌិត​រឿង​ដេីម្បី​យក​លុយ​ទៅ​ជួយ​ក្រុម​គ្រួសារ​សោះ​។
ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​ មាន​ ណាវី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ចុង​ភៅ​ ស្នាក់នៅ​ភូមិ​ ថ្ម​គោល​ទី​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ ចំណែក​ឯ​ជន​រងគ្រោះ​ជា​ថៅកែ​មាន​ឈ្មោះ​ មេីម​ រ៉ូយ៉ាល់​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​វិស្វករ​ ស្នាក់នៅ​ភូមិ​ សង្កាត់​ជាមួយ​គ្នា​។
បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post