header ads

Sponsor

ប្រទេសសិង្ហបុរី បានប្រកាសអនុវត្តវិធានការកាត់ផ្តាច់បណ្តាញនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ (Circuit Breaker) ដោយនឹងត្រូវផាកពិន័យជាប្រាក់ចំនួន ៣០០ដុល្លារ ចំពោះអ្នកដែលមិនអនុវត្តតាមវិធានការលើកទី១នេះ។

តាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំសិង្ហបុរី បានឲ្យដឹងថា ប្រសិនបើនៅណានៅតែបន្តល្មើស អាចនឹងទទួលការពិន័យជាប្រាក់ច្រើនជាងនេះ ហើយអាចត្រូវកាត់ទោសក្នុងតុលាការ ដោយមិនទទួលបាននូវការព្រមានជាលាយលក្ខណ៍អក្សរទៀតនោះទេ។

ក្នុងវិធានការនេះ ស្ថានទូតកម្ពុជាប្រចាំសិង្ហបុរីបានធ្វើការពង្រឹងអនុវត្តចាប់ពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ ដោយតម្រូវឲ្យពាក់ម៉ាស់ គ្រប់ពេលទៅផ្សារទំនើប ហាងតូចៗលក់ទំនិញ និងផ្សារលក់បន្លែគ្រឿងទេស និងគ្រប់ពេលដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជាររថយន្តក្រុង និងរថភ្លើង ហើយនៅពេលដែលមិនចាំចាច់មិនត្រូវចេញក្រៅផ្ទះ និងត្រូវរក្សាគម្លាតសុវត្ថិភាពពេលដែលចាំបាច់ចេញក្រៅគេហដ្ឋាន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post