header ads

Sponsor

ដើម្បីបញ្ជៀសពីហានិភ័យនៃ ជំងឺ កូវីដ ១៩ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំឲ្យ សិស្សដែលត្រូវប្រឡងសញ្ញាបត្រសិក្សាបឋមភូមិ និង ទុតិយភូមិ ប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមលិខិតណែនាំរបស់ក្រសួង អប់រំ នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០។

សេចក្ដីណែនាំដដែល សរសេរថា ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រសិក្សាបឋមភូមិ និង សញ្ញាបត្រសិក្សាទុតិយភូមិ ក្រសួងនឹងអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាដែលអាចទទួលយកបាន។ក្នុងករណីចាំបាច់ ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សា ដើម្បីធានាបាននូវស្តង់ដាគុណភាព។

ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង អាចចេញសញ្ញាបត្រសិក្សាបឋមភូមិ និង សញ្ញាបត្រសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែសមីគ្រឹះស្ថានត្រូវចុះហត្ថលេខាដោយខ្លួនឯង៕

93489 ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post