header ads

Sponsor

ស្ថានទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេស ជប៉ុន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរ ដើម្បីបញ្ជៀសហានិភ័យនៃ ផលប៉ះពាល់នៃជំងឺ កូវីដ ១៩ ។ នេះបើតាមសេចក្ដីជូនដឹណឹង របស់ស្ថានទូតខ្មែរប្រចាំប្រទេស ជប៉ុន នៅថ្ងៃ ទី ៨ ខែ មេសានេះ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយពេល រដ្ឋាភិបាល ជប៉ុនប្រកាសដាក់ ខេត្ត និងក្រុងចំនួន ៧ក្នុងភាពអាសន្ន រយៈពេល ១ខែ ចាប់ពីថ្ងៃទី ៨ ខែ មេសា ដល់ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២០។ ខេត្តទាំង ៧ដែលត្រូវប្រកាសឲ្យដាក់ក្នុងភាពអាសន្នរួមមាន៖ ទីក្រុង Tokyo ខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka ។

ឆ្លើយតបនឹងការប្រកាស ស្ថានទូតកម្ពុជាទទូចឲ្យ ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេស ជប៉ុន ជាពិសេសទីក្រុង តូក្យូ និងខេត្តទាំង ៦ ខាងលើ​ រួមគ្នាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណីចាំបាច់បំផុត ។

គិតត្រឹមថ្ងៃទី ៨ ខែ មេសា នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ ១៩ នៅ ជប៉ុន កើនឡើង ៤,២៥៧ ករណី និងស្លាប់ចំនួន ៩៣នាក់ ។ នេះបើយោងតាម គេហទំព័រ worldometers ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post