header ads

Sponsor

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ញើសារប្រាប់តាមរយៈអតិថិជនរបស់ខ្លួនដែលមកពិនិត្យជំងឺនៅមន្ទីរពេទ្យ កុំបារម្ភពីការឆ្លងជំងឺកូវីដនៅក្នុងមន្ទីរពេទ្យនេះ។

ទំព័រហ្វេសប៊ុកផ្លូវការបស់មន្ទីរពេទ្យមួយនេះ បានបញ្ជាក់យ៉ាងនេះថា៖«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គិតគូរពីសុវត្តិភាពអតិថិជនខ្ពស់ពេលទៅពិនិត្យសុខភាព ដោយបាន ជម្រាបដល់អតិថិជនទាំងអស់ សូមកុំមានការព្រួយបារម្មណ៍ ពីសេវាពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យបានគិតគូរពីសុវត្ថិភាពដល់អតិថិជនគ្រប់ៗគ្នា។ ជាមួយគ្នានេះ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអះអាងថា មន្ទីរពេទ្យបានរៀបចំគ្លីនិកពិគ្រោះជំងឺទូទៅ វះកាត់ សម្ភព រោគស្ត្រី និងឯកទេសផ្សេងៗ នៅដាច់ដោយឡែកពីទីតាំងពិគ្រោះករណីសង្ស័យជំងឺCovid-19។

«ដូច្នេះសូមអតិថិជនទាំងអស់អញ្ជើញទៅទទួលសេវានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតាមធម្មតា កុំមានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ»។ នេះជាការបញ្ជាក់របស់មន្ទីរពេទ្យដែលមានអាយុកាលរាប់សិបឆ្នាំនៅកម្ពុជាមួយនេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post