header ads

Sponsor

ក្រសួង កសិកម្ម ណែនាំឲ្យមន្រ្តីក្រោមឱវាទត្រួតពិនិត្យ ប៉ានប្រមាណ ស្បៀងអាហាត្រៀមបម្រុងសម្រាប់ ពលរដ្ឋ ដើម្បីឆ្លើយតបនឹងហានិភ័យនៃជំងឺ កូវីដ ១៩ ស្របតាមអនុសាស៍របស់រាជរដ្ឋាភិបាល លើវិធានការត្រៀមស្បៀងអាហាសម្រាប់ប្រជាពលរដ្ឋ។​ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួង កសិកម្ម នៅថ្ងៃទី ១០ ខែ មេសានេះ។

ក្រសួងណែនាំឲ្យ អគ្គនាយកដ្ឋានកសិកម្ម ត្រូវប៉ានស្មានបរិមាណស្រូវ អង្ករ ដែលមានក្នុងស្តុក ទាំងក្នុងរោងម៉ាស៊ីនកិនស្រូវ ទាំងក្នុងសហគមន៍ ដើម្បីព្យាករណ៍អំពីតុល្យភាពស្បៀងច្បាស់លាស់ក្នុងឆ្នាំ ២០២០នេះ។ សិក្សាវាយតម្លៃលើផ្ទៃដីដាំដុះបន្លែ និងបរិមាណផលបន្ថែម។ អគ្គនាយកដ្ឋានផលិតផលសត្វ ត្រូវប៉ានប្រមាណតម្រូវការសត្វ សាច់ និងការផ្គត់ផ្គង់សម្រាប់ឆ្នាំ ២០២០ ដើម្បីមានមូលដ្ឋានជំរុញការចញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសាច់។ រដ្ឋបាលជលផល ត្រូវធ្វើការប៉ានស្មានតម្រូវការ និងការផ្គត់ផ្គង់ផលនេសាទ ដើម្បីធានាបាននូវការផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ក្នុង រក្សាស្ថិរភាពតម្លៃទីផ្សារ និងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ។

ថ្មីៗនេះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ​បង្កើន​ការដាំដុះជាបន្ទាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការនាំចូលត្រូវបានបិទ នៅក្នុង​សម័យកាលជំងឺកូវីដ១៩នេះ។

សម្ដេចថ្លែងដូច្នេះថា៖« ខ្ញុំសូមអំពាវនាវឲ្យប្រជាជន បន្តការដាំដុះ បន្លែបង្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ក្នុងកាលៈទេសៈដ៏លំបាក់នេះ»។

ដូចគ្នានេះដែរ ក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋសភាជាតិ កាលពីថ្ងៃទី ៣០ ខែ មីនា សម្ដេច ហ៊ុន សែន បញ្ជាមិនឲ្យនាំ ស្រូវ និងអង្ករលក់ចេញទៅទីផ្សារបរទេស លើកលែងតែប្រភេទ អង្ករក្រអូប ។

សម្ដេច ចង្ហុលបង្ហាញដូច្នេះថា៖« អ្វីដែលកម្ពុជាត្រូវតែប្ដូរផ្ដាច់ គឺផលិតស្រូវ កុំឲ្យអត់អង្ករច្រកឆ្នាំង»។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post