header ads

Sponsor

ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។
នៅក្នុងឆ្នាំ២០១៩កន្លងមក ដោយមានការសម្រេចព្រះទ័យពីព្រះគ្រូចៅអធិការវត្តលលៃ និងសម្រេចចិត្តពីអាចារ្យ គណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ្ធជុំវិញវត្ត ជាពិសេសការឯកភាពពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ បានសម្រេចថាសំណង់សាសនាទាំងអស់ត្រូវបានរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។
ជាក់ស្តែងក្នុងខែមីនា ឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមកិច្ចការស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទលលៃ និងបានរកឃើញនូវរចនាសម្ពន្ធបុរាណរបស់ប្រាសាទលលៃកប់ក្នុងដីអស់រយៈពេលជាច្រើនរយឆ្នាំដូចរូបភាពខ្លះៗដែលបង្ហាញអំពីការរកឃើញនាពេលនេះ៕





ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post