បច្ចុប្បន្នសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារជំងឺកូវីដ១៩នៅលើពិភពលោក។
ទិន្នន័យចុងក្រោយដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា មនុស្សជាង២ម៉ឺននាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារឆ្លងជំងឺនេះ ស្របពេលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេដែលបានកត់ត្រាការស្លាប់ដោយសារជំងឺនេះច្រើនជាង២.០០០នាក់ក្នុងមួយថ្ងៃ។
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់រដ្ឋហាក់ដូចជាមានស្ថេរភាព ស្របរដ្ឋញូវយ៉កបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះខ្លាំងជាងគេនៅសហរដ្ឋអាមេរិកដោយបានកត់ត្រាចំនួនមនុស្សឆ្លងជាង ១៨០.០០០នាក់ នៃករណីឆ្លងជិត៥៣ម៉ឺននាក់នៅសហរដ្ឋអាមេរិក៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ Khmernas